* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តៃវ៉ាន់ស្នើជាផ្លូវការបង្កើនការចំណាយវិស័យការពារជាតិឆ្នាំ២០២៧ ១៨ភាគរយថែមទៀត ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន (Video inside)

20-08-2026 14:59

(តៃប៉ិ)៖ រដ្ឋាភិបាលកោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បានដាក់សំណើជាផ្លូវការ នូវបំណងបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងអត្រា១៨ភាគរយ សម្រាប់ឆ្នាំក្រោយ ដែលធ្វើឱ្យថវិកានេះលើសពី ១ទ្រីលានដុល្លារតៃវ៉ាន់ (៣១,៤១ ពាន់លានដុល្លារអាមេរិក) ជាលើកដំបូង ស្របពេលដែលទីក្រុងតៃប៉ិ បន្តប្រឹងប្រែងពង្រឹងកម្លាំងយោធារបស់ខ្លួន ដើម្បីត្រៀមទប់ទល់ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តកញ្ចប់ថវិកាទូទៅសម្រាប់ឆ្នាំ២០២៧ រដ្ឋាភិបាលតៃវ៉ាន់ បានប្រកាសថា ការចំណាយលើវិស័យការពារជាតិក្នុងឆ្នាំ២០២៧ នឹងឈានដល់ ១,១២២៥ ទ្រីលានដុល្លារតៃវ៉ាន់ ដែលលើសពី ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP។ ថវិកានេះរួមបញ្ចូលទាំងមូលនិធិ សម្រាប់អតីតយុទ្ធជន និងកងកម្លាំងឆ្មាំសមុទ្រ ដែលមានតួនាទីជួយគាំទ្រដល់កងទ័ពជើងទឹក ក្នុងកិច្ចការពារតំបន់ដែនសមុទ្ររបស់តៃវ៉ាន់។ ដែនកោះនេះ ត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំងមិនដែលបោះបង់ចោលជម្រើស ប្រើកម្លាំងដើម្បីគ្រប់គ្រងតៃវ៉ាន់ឡើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលតៃវ៉ាន់ បានដាក់ការធ្វើទំនើបកម្មយោធា ជាគោលនយោបាយដ៏សំខាន់ ហើយបានប្តេជ្ញាជាបន្តបន្ទាប់ថា នឹងចំណាយឱ្យកាន់តែច្រើនទៅលើកិច្ចខិតខំការពារខ្លួន ក្នុងនោះរួមទាំងការអភិវឌ្ឍនាវាមុជទឹកផលិតនៅតៃវ៉ាន់ផ្ទាល់ ដោយសារការកើនឡើងការគំរាមកំហែងពីចិន។ កងទ័ពចិនបាននិងកំពុងប្រតិបត្តិការស្ទើរតែរាល់ថ្ងៃនៅក្នុងដែនទឹក និងដែនអាកាសជុំវិញតៃវ៉ាន់។ កាលពីសប្តាហ៍មុន តៃវ៉ាន់បានបញ្ចប់សមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន ហៅថា Han Kuang ដោយផ្តោតលើសេណារីយ៉ូប្រយុទ្ធជាច្រើន រួមមានទាំងរបៀបបំបែកការបិទខ្ទប់ដែនសមុទ្ររបស់ចិន។ ក្រសួងការពារជាតិចិន បានហៅសមយុទ្ធនោះថាជា ការសម្តែងល្ខោនឥតប្រយោជន៍ ដែលបង្កឱ្យមានភាពភ័យស្លន់ស្លោអំពីសង្គ្រាម៕