* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មេបញ្ជាការកំពូលយោធាថៃនិងមីយ៉ាន់ម៉ា ជួបគ្នានៅបាងកក ក្រោយទស្សនកិច្ចរបស់លោក Min Aung Hlaing (Video inside)

20-08-2026 15:31

(បាងកក)៖ មេបញ្ជាការកំពូលយោធាថៃ លោក Ukris Boontanondha បានស្វាគមន៍មេបញ្ជាការកំពូលយោធាមីយ៉ាន់ម៉ា លោក Ye Win Oo សម្រាប់ជំនួបពិភាក្សាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ នៅឯសណ្ឋាគារមួយក្នុងទីក្រុងបាងកក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ជំនួបនេះត្រូវបានគេរំពឹងថា នឹងផ្តោតលើព្រំដែនប្រវែង ២ ៤០០គីឡូម៉ែត្រ រវាងប្រទេសទាំងពីរ ដែលជាតំបន់សង្គ្រាមស៉ីវិលនៅមីយ៉ាន់ម៉ា បានបង្កឱ្យមានអស្ថិរភាពយូរមកហើយ។ លោក Ye Win Oo ដែលធ្លាប់ជាប្រធានផ្នែកស៉ើបការណ៍សម្ងាត់នៃអតីតរបបសឹកមីយ៉ាន់ម៉ា កំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មពីប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក ដោយសារតួនាទីរបស់លោកនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១។

ក្រុមអ្នកឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ បានរិះគន់ចំៗថាការបោះឆ្នោតនៅមីយ៉ាន់ម៉ា គ្រាន់តែជារូបភាព នៃការប្តូររបៀបគ្រប់គ្រងដោយយោធាប៉ុណ្ណោះ ខណៈអតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិល លោកស្រី Suu Kyi បន្តជាប់ឃុំខ្លួន ហើយគណបក្សនយោបាយរបស់លោកស្រី ត្រូវបានដកចេញពីឆាកនយោបាយ ព្រមទាំងមានការដាក់ទោស អ្នកមានមតិផ្ទុយឱ្យជាប់ពន្ធនាគារផងដែរ។ ប៉ុន្តែ ថៃដែលមានបញ្ហាព្រំដែនជាមួយមីយ៉ាន់ម៉ា បានឆ្លៀតយកឱកាស នៃការបោះឆ្នោតនេះ ដើម្បីចាប់ផ្តើមទំនាក់ទំនងឡើងវិញ។

នេះគឺជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងសម្រាប់លោក Ye Win Oo ខណៈដែលកងកម្លាំងប្រដាប់អាវុធរបស់លោក ដែលធ្លាប់បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៉ីវិលមីយ៉ាន់ម៉ានោះ កំពុងព្យាយាមធ្វើឱ្យខ្លួនឯងរួចផុតពី ភាពឯកោលើឆាកអន្តរជាតិ។ លោកបានក្លាយជាប្រមុខយោធាមីយ៉ាន់ម៉ា កាលពីខែមីនា បន្តពីលោក Min Aung Hlaing ដែលបានឡើងទៅកាន់តំណែងជាប្រធានាធិបតីស៉ីវិល។ ពេលថ្មីៗនេះ លោក Min Aung Hlaing ទើបតែបាន​មកបំពេញ ទស្សនកិច្ចនៅទីក្រុងបាងកក ក្រោមការទទួលស្វាគមន៍ដោយកម្រាលព្រំក្រហមពីសំណាក់នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul៕