* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អូស្រ្តាលី កោះហៅឯកអគ្គរដ្ឋទូតអ៉ីស្រាអែលមកសម្តែងការតវ៉ា បន្ទាប់ពីយោធាអ៉ីស្រាអែល សម្រេចមិនស៉ើបអង្កេតករណីស្លាប់បុគ្គលិកផ្តល់ជំនួយ (Video inside)

20-08-2026 16:08

(ស៉ីដនី)៖ អូស្រ្តាលី នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បានកោះហៅឯកអគ្គរដ្ឋទូតអ៉ីស្រាអែល មកសម្តែងការតវ៉ាចំពោះការសម្រេចចិត្តរបស់កងទ័ពអ៉ីស្រាអែល មិនចាត់វិធានការផ្លូវច្បាប់ ពាក់ព័ន្ធករណីបុគ្គលិកផ្តល់ជំនួយជនជាតិអូស្រ្តាលីម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហារលើតំបន់ហ្កាហ្សា កាលពីឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងទ័ពអ៉ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា ក្រោយបញ្ចប់ដំណើរការស្វែងរកការពិត និងវាយតម្លៃ ខ្លួនរកមិនឃើញមូលដ្ឋានណាមួយ ដែលត្រូវស៉ើបអង្កេតលើករណីសម្លាប់បុគ្គលិកផ្តល់ជំនួយចំនួន ៧នាក់ មកពីអង្គការសប្បុរស World Central Kitchen រួមមានទាំងជនជាតិអូស្ត្រាលីម្នាក់ ឈ្មោះ Zomi Frankcom នោះទេ។

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong គូសបញ្ជាក់ថា «ការសម្រេចនេះខុសឆ្ងាយពី ទំនួលខុសត្រូវដែលយើងរំពឹងទុក។ រដ្ឋាភិបាលអូស្ត្រាលីនឹងមិនឈប់ដាក់សម្ពាធលើអ៉ីស្រាអែល ដើម្បីស្វែងរកយុត្តិធម៌ជូន Zomi និងមិត្តរួមការងាររបស់នាងឡើយ»។ នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី Wong បានឱ្យដឹងថា លោកស្រីបានណែនាំឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអ៉ីស្រាអែល ឱ្យបញ្ជូនមតិយោបល់របស់អូស្ត្រាលី ទៅកាន់រដ្ឋាភិបាលអ៉ីស្រាអែលដោយផ្ទាល់ ខណៈកំពុងពិចារណាលើជំហានបន្ទាប់។

គួរបញ្ជាក់ថា ការវាយប្រហារបណ្តាលឱ្យស្លាប់បុគ្គលិកផ្តល់ជំនួយ កាលពីឆ្នាំ២០២៤នោះ បានរងនូវការថ្កោលទោសពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បន្ទាប់ពីពលរដ្ឋមកពីចក្រភពអង់គ្លេស និងប៉ូឡូញ ព្រមទាំងជនជាតិប៉ាឡេស្ទីន និងបុគ្គលម្នាក់មានសញ្ជាតិអាមេរិក-កាណាដា ស្ថិតក្នុងចំណោមអ្នកស្លាប់៕