* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងជើងបាញ់មីស៉ីល១០គ្រាប់ ស្របពេលអាមេរិកកាត់បន្ថយសមយុទ្ធជាមួយកូរ៉េខាងត្បូង ហើយលោក ត្រាំ ចង់ជួបលោក គីម ជុងអ៊ុន ក្នុងឆ្នាំនេះ (Video inside)

20-08-2026 16:25

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានរាយការណ៍ថា នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ កូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលយ៉ាងហោចចំនួន ១០គ្រាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៉ីលប្រភេទជាមីស៉ីលផ្លោងបាលិស្ទីគប្រហែល១០គ្រាប់ ចេញពីតំបន់រដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់ផ្ទៃសមុទ្រ។ ការបាញ់តេស្តមីស៉ីលថ្មីចុងក្រោយបង្អស់នេះ កើតមានឡើង ស្របពេលដែលការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា ​របស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងត្រូវប្តូរមកបិទបញ្ចប់ ត្រឹមថ្ងៃសុក្រសប្តាហ៍នេះ លឿនជាងកាលវិភាគដើម បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យកាត់បន្ថយការចូលរួម របស់ទីក្រុងវ៉ាស៉ីនតោន។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ លោក ត្រាំ ថែមទាំងបង្ហើបថា រូបលោកមានគម្រោងជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងឆ្នាំ២០២៦នេះ។ ទោះជាបែបនេះក្តី ក្នុងថ្ងៃដដែល ប្អូនស្រីលោក គីម គឺលោកស្រី Kim Yo Jong បានលើកឡើងថា គោលនយោបាយប្រកាន់អរិភាពរបស់អាមេរិកចំពោះ​កូរ៉េខាងជើង មិនបានផ្លាស់ប្តូរនោះឡើយ ដ្បិតការធ្វើសមយុទ្ធនៅតែបន្ត ទោះត្រូវបានកាត់បន្ថយ៕