បទវិភាគ៖​ ឧត្តមភាពខាង​ប្រព័ន្ធរបប​នៃ​គោលនយោបាយ «ប្រទេស​មួយ ​ប្រ​ព័ន្ធ​គ្រប់គ្រងពីរ» នឹង​ប្រែ​ទៅ​ជា​ភាគលាភជាក់ស្តែង​នៃ​ការអភិវឌ្ឍ

20-08-2026 17:56

(ប៉េកាំង)៖ នៅថ្ងៃទី ​១៨ ​ខែសីហា ​តំបន់រដ្ឋបាលពិសេសម៉ាកាវបានប្រកាសជាផ្លូវការនូវ«ផែនការ ​៥ ​ឆ្នាំ​ទី ​៣ ​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ​នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ​ (ឆ្នាំ២០២៦​-​២០​៣០)»​ ដោយ​ធ្វើ​ការ​រចនា​ពី​លំដាប់​កំពូល​និង​គ្រោងផែនការជាប្រព័ន្ធ​សម្រាប់​ ការអភិវឌ្ឍ​តំបន់​ម៉ាកាវ​ក្នុងរយៈពេល ​៥ ​ឆ្នាំខាងមុខ​រហូតដល់​រយៈពេល​កាន់តែ​យូរ​។ ​សាធារណ​មតិ​បាន​សម្គាល់​ឃើញថា ​ផែនការ​នេះ​គឺជា​ជំហានដ៏​សំខាន់មួយទៀត​ក្នុង​ការ​អនុវត្ត​ដោយ​ជោ​គ​ជ័យ​នូវ ​"ប្រទេសមួយ ​ប្រព័ន្ធគ្រប់គ្រងពីរ"​ ដែលប្រកបដោយ​លក្ខណៈ​ពិសេស​ម៉ាកាវ ​ហើ​យ​ក៏​ជា​ផែនទីចង្អុលបង្ហាញផ្លូវ​និងជាភារកិច្ច​សម្រាប់​ជំរុញ​ម៉ាកាវ​ឱ្យ​​ឈាន​ចូល​ដំណាក់​កា​ល​ថ្មី ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​ផងដែរ។

បច្ចុប្បន្ននេះ ​បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ​១ ​រយឆ្នាំ​មាន​ស​ភាព​កាន់​តែ​ខ្លាំងឡើងៗ ​សេដ្ឋកិច្ចពិភពលោកងើប​ឡើង​វិញ​ដោយ​ទន់​ខ្សោយ ​ហើយ​ភាព​មិន​ប្រាកដប្រជានិងអស្ថិរភាព​នៃ​បរិយាកាសខាងក្រៅ​បានកើនឡើង​យ៉ាង​ច្បាស់​លាស់ ​។ ​ក្នុង​អំឡុងពេល​អនុវត្ត​"ផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំ​ទី ​១៥ ​" ​សេដ្ឋកិច្ច​ចិន​មាន​មូលដ្ឋានគ្រឹះ​ដ៏​រឹង​មាំ ​មានឧត្តមភាព​ជាច្រើន ​មានភាពធន់ខ្លាំងក្លា​និងមាន​សក្តានុពល​ធំធេង ​ហើយ​លក្ខ​ខណ្ឌ​គាំទ្រនិងនិន្នាការល្អប្រសើរដែលមានស្ថិរភាព​ក្នុងរយៈពេល​វែង ​គឺ ​មិនកែប្រែទេ ​។ ​ប្រ​ការ​នេះបាន​ផ្តល់នូវលំហដ៏ទូលំទូលាយ​និង​កាលានុវត្តភាពដ៏​សំខាន់​សម្រាប់​ម៉ាកាវ​ក្នុង​ការ​ជំរុញ​ ការធ្វើ​ពិពិធកម្មសេដ្ឋកិច្ចក្នុងកម្រិតសមរម្យ​ និង​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន ​។​ ​បើ​មើលពី​ម៉ាកាវ​អាចឃើញថា ​ទោះបីជា​ការ​ស្តារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​មាន​សន្ទុះ​ល្អ​ប្រ​សើរ​និង​មាន​ធនធានហិរញ្ញវត្ថុ​របស់​រដ្ឋបាល​គ្រប់គ្រាន់ល្មមសមរម្យក៏​ដោយ ​ប៉ុន្តែ​បញ្ហា​ដូច​ជា​រចនាសម្ព័ន្ធឧស្សាហកម្មមិន​ចម្រុះ​នៅ​តែជាបញ្ហាដែលត្រូវដោះស្រាយ ​ហើយ​បញ្ហា​លំ​បា​ក​ជាច្រើន​ ក្នុង​វិស័យ​ជីវភាពរស់នៅ​របស់​ប្រជាជនក៏​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់​ផងដែរ​ ​។

ក្នុងបរិបទ​នេះ ​«ផែនការ ​៥ ​ឆ្នាំ​ទី ​៣ ​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម​នៃ​តំបន់​រដ្ឋ​បាល​ពិសេស​ម៉ាកាវ​(ឆ្នាំ ​២០២៦-២០៣០)» ​នេះ​បាន​លើកឡើង​ពី​សូចនាករសំខាន់ៗ ​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គម​ចំនួន ​៣៥ ​និង​ការងារសំខាន់​ៗ​ចំនួន ​៣១០ ​ដែល​ប្រកប​ដោយ​ភាព​ចំគោលដៅ​និង​អាចអនុវត្តបាន ​។ ​ក្នុងរយៈពេល ​៥ ​ឆ្នាំខាងមុខ ​តំបន់ម៉ាកាវ​នឹង​ផ្តោត​សំខាន់​លើ​ការជំរុញភារកិច្ចសំខាន់ៗចំនួន ​៤ពោលគឺ៖ ​ត្រូវ​ជំរុញយ៉ាង​ប្រាកដ​ប្រជា​​នូវ​ការ​ធ្វើ​ពិពិធកម្មសេដ្ឋកិច្ចក្នុងកម្រិតសមរម្យ​ដោយផ្អែកលើគម្រោងធំទាំង ​៤ ​និង​មូលនិធិ​ដែល​ណែ​នាំ​ដោយ​សាលារដ្ឋាបាល ​។ ​ត្រូវ​ធ្វើឱ្យស៊ីជម្រៅ​នូវ​ការធ្វើ​សមាហរណកម្ម​ម៉ាកាវ​និង​តំបន់ Hengqin ​ដើម្បី​ជំរុញ​ការកសាង​តំបន់សហប្រតិបត្តិការ Hengqin ប្រកបដោយ​គុណ​ភា​ព​ខ្ពស់ ​។ ​ត្រូវ​ពន្លឿនការជំរុញការ​អាប់​ក្រេដ​ទីក្រុង​និង​កសាងម៉ាកាវ​ ដែល​មាន​ភាព​ស្រស់​ស្អាត​និង​វៃឆ្លាត ​។ ​ត្រូវ​បង្កើនការតភ្ជាប់ផ្ទៃក្នុង និងខាងក្រៅ​ដើម្បី​រួមបញ្ចូល​និង​បម្រើ​ដល់​និ​ម្មា​បនកម្ម​អភិវឌ្ឍន៍​ទូទៅ ​របស់ប្រទេសជាតិ​ឱ្យបានកាន់តែល្អ។

ក្នុងអំឡុងពេល​អនុវត្ត ​"ផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំ​ទី ​១៥ ​" ​ប្រទេសចិន​នឹង​ជំរុញ​ការ​បើក​ទូលាយ​ចំពោះអន្តរជាតិ​ដោយកម្រិតខ្ពស់​ជាបន្តបន្ទាប់​ដែល​នឹង​នាំមកនូវឱកាស​សំ​ខាន់​ៗ ​ដល់​ការអភិវឌ្ឍនៃ​ម៉ាកាវ ​។ ​ក្នុងរយៈពេល ​៥ ​ឆ្នាំខាងមុខ ​ម៉ាកាវ​នឹង​ពង្រឹង​ កិច្ច​សហ​ប្រ​តិបត្តិការ​ក្នុង​ពហុវិស័យ​ជាមួយ​ប្រទេសដែលរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ​ក៏ដូច​ជា​ប្រ​ទេស​និយាយ​ភាសាព័រទុយហ្កាល់ ​និងភាសាអេស្ប៉ាញ​ដើម្បី​បង្កើតជា​ ទីតាំងជួរមុខ​ដ៏​សំខាន់​សម្រាប់​ការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់​របស់ប្រទេសជាតិ ​ ក៏​ដូច​ជា​បង្អួចដ៏សំខាន់​សម្រាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌​រ វាង​ចិន​និង​ប្រទេស​លោក​ខាងលិច។

ផែនការគោលបានគ្រោងរួចហើយ ​ត្រូវ​ចាត់ទុក​ការអនុវត្តជាក់ស្ដែង​ជាអាទិភាពចម្បង ​។​ យើង​គួរ​ចាត់​ទុក ​"ប្រទេសមួយ" ជាឬសគល់​ និង​ពង្រីកឧត្តមភាពនៃ"ប្រព័ន្ធគ្រប់គ្រងពីរ" ​ម៉ា​កាវ​នឹង​រួម​បញ្ចូល​ជាមួយ​និម្មាបនកម្មអភិវឌ្ឍន៍​ទូទៅ​ នៃ​ប្រទេសជាតិ​ឱ្យបានកាន់តែ​ជិតស្និទ្ធិ​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំខាងមុខ​ដើម្បី​បញ្ចេញ​យ៉ាងពេញលេញ ​នូវ​ឧត្តមភាព​ពិសេស​របស់ខ្លួន​ និង​ដើរឆ្ពោះ​ទៅ​មុខ​កាន់តែឆ្ងាយ​និង​កាន់តែរឹងមាំ​លើ​ផ្លូវ​នៃ​ការ​ជំរុញ ការធ្វើ​ពិពិធកម្មសេដ្ឋ​កិច្ច​ក្នុង​កម្រិត​សមរម្យ ​ធានាសុខុមាលភាពរបស់ប្រជាជន​ និង​តភ្ជាប់ជាមួយពិភពលោក ​ក្នុង​ន័យ​បន្ត​ចារទំព័រថ្មី​នៃ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​"ប្រទេសមួយ ​ប្រព័ន្ធគ្រប់គ្រងពីរ"៕

វិទ្យុមិត្តភាពកម្ពុជាចិន