* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិមានក្រឹមឡាំង៖ ការទាមទារឱ្យមានការបោះឆ្នោតរបស់អតីតរដ្ឋមន្ត្រីអ៊ុយក្រែន បង្ហាញពីការបែកបាក់ផ្ទៃក្នុងនៅទីក្រុងកៀវ (Video inside)

20-08-2026 19:35

(មូស្គូ)៖ វិមានក្រឹមឡាំងបានលើកឡើងថា មានការបែកបាក់យ៉ាងជ្រាលជ្រៅនៅក្នុងជួរថ្នាក់ដឹកនាំរបស់ប្រទេសអ៊ុយក្រែន ដែលនេះជាប្រតិកម្មដំបូងបំផុតចំពោះការអំពាវនាវរបស់អតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនដែលទើបត្រូវបានដកតំណែង ឱ្យរៀបចំការបោះឆ្នោតក្នុងអំឡុងពេលសង្គ្រាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

អតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Mykhailo Fedorov បាននិយាយកាលពីថ្ងៃអង្គារថា ការបោះឆ្នោតគឺជារឿងចាំបាច់ ដោយសារតែទីក្រុងកៀវកំពុងប្រឈមមុខនឹង «វិបត្តិអភិបាលកិច្ចជាប្រព័ន្ធ» ពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយ ដែលនេះត្រូវបានចាត់ទុកថាជាការប្រឈមមុខផ្ទៃក្នុងដ៏ធំបំផុតចំពោះប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំបានផ្ទុះឡើង។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានលើកឡើងម្តងហើយម្តងទៀតអំពីភាពចាំបាច់នៃការរៀបចំការបោះឆ្នោតនៅអ៊ុយក្រែន ហើយប្រសិនបើគ្មានការបោះឆ្នោតទេនោះ លោក ហ្សេលេនស្គី គឺខ្វះភាពស្របច្បាប់ក្នុងការចរចាដោយផ្ទាល់ជាមួយរុស្ស៉ី។

លោក Peskov បានគូសបញ្ជាក់ដូច្នេះថា «របបដឹកនាំទីក្រុងកៀវ និងឆាកនយោបាយនៅទីនោះ គឺមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង។ យើងឃើញថាមនុស្សជាច្រើននៅទីនោះ កំពុងតែព្យាយាមឆ្លៀតឱកាសកេងចំណេញពីភាពវឹកវរនេះ... ប៉ុន្តែតាមផ្លូវច្បាប់ ស្ថានភាពគឺដូចគ្នាបេះបិទទៅនឹងអ្វីដែលលោកប្រធានាធិបតី ពូទីន ធ្លាប់បានលើកឡើង»។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ុយក្រែនតែងតែអះអាងជាយូរមកហើយថា ខ្លួនមិនអាចរៀបចំការបោះឆ្នោតបានឡើយ ស្របពេលដែលប្រទេសកំពុងស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក និងត្រូវការពារបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី៕