* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិនបង្កើនការនាំចេញរ៉ែកម្រ Yttrium ទៅអាមេរិក ស្របពេលការផ្គត់ផ្គង់ទៅជប៉ុននៅតែបន្តជាប់គាំង (Video inside)

20-08-2026 22:37

(ប៉េកាំង)៖ ការនាំចេញសារធាតុរ៉ែកម្រ Yttrium របស់ចិនទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងដល់ ២៩តោន នៅក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតលំដាប់ទីពីរ ចាប់តាំងពីទីក្រុងប៉េកាំងបានដាក់វិធានការរឹតត្បិតកាលពីឆ្នាំ២០២៥ ដោយបានជួយសម្រាលការលំបាកដល់វិស័យផលិតយន្តហោះអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកើនឡើងនៃការផ្គត់ផ្គង់រ៉ែកម្រសម្រាប់ផលិតម៉ាស៊ីនយន្តហោះនេះ ធ្វើឡើងស្របពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រៀមបំពេញទស្សនកិច្ចទៅកាន់សេតវិមាននៅខែកញ្ញាខាងមុខ។ ទោះជាយ៉ាងណា ការនាំចេញរ៉ែយុទ្ធសាស្ត្ររបស់ចិនទៅកាន់ប្រទេសជប៉ុន នៅតែបន្តរងការរឹតបន្តឹងយ៉ាងតឹងរ៉ឹង ដោយសារតែភាពតានតឹងផ្នែកការទូតជុំវិញបញ្ហាកោះតៃវ៉ាន់។

គួរបញ្ជាក់ថា ប្រទេសចិនគឺជាប្រភពផ្គត់ផ្គង់រ៉ែកម្រធំបំផុតនៅលើពិភពលោក និងបានប្រើប្រាស់វិធានការគ្រប់គ្រងការនាំចេញរ៉ែយុទ្ធសាស្ត្រទាំងនេះ ជាឧបករណ៍ការទូតដ៏សំខាន់មួយក្នុងទំនាក់ទំនងអន្តរជាតិ៕