* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហរដ្ឋអាមេរិក ព្រមានសម្ព័ន្ធមិត្តឱ្យជ្រើសរើស «នៅខាងយើង ឬប្រឆាំងយើង» ជុំវិញផែនការកាត់ផ្តាច់សេដ្ឋកិច្ចអ៉ីរ៉ង់ (Video inside)

20-08-2026 22:42

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានបណ្តាសម្ព័ន្ធមិត្តថា ពួកគេត្រូវតែជ្រើសរើសថាតើ «នៅខាងយើង ឬប្រឆាំងយើង» ជុំវិញការកាត់ផ្តាច់សេដ្ឋកិច្ចប្រទេសអ៉ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសពីយុទ្ធនាការជំរុញថ្មីមួយលើបញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

ថ្លែងប្រាប់ទូរទស្សន៍អាមេរិក CNBC លោក Bessent បានគូសបញ្ជាក់ពីសាររបស់លោកទៅកាន់សម្ព័ន្ធមិត្តដូច្នេះថា «នេះនឹងក្លាយជាការសម្របសម្រួលកាត់ផ្តាច់សេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ ហើយយើងកំពុងទៅប្រាប់ពួកគេថា អ្នកអាចនៅជាមួយយើង ឬនៅប្រឆាំងនឹងយើង»។

នៅពេលសួរថាតើសហរដ្ឋអាមេរិកនឹងដាក់សម្ពាធលើប្រទេសចិនដែរឬទេ លោកបានឆ្លើយតបថាកិច្ចពិភាក្សាការទូតបែបនេះគឺគួរតែធ្វើឡើងជាសម្ងាត់ ប៉ុន្តែលោកបានជំរុញឱ្យទីក្រុងប៉េកាំង ចូលរួមសហការក្នុងវិធានការនេះផងដែរ។

គួរបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធយ៉ាងខ្លាំងក្លាទាំងផ្នែកការទូត និងសេដ្ឋកិច្ចលើប្រទេសអ៉ីរ៉ង់ ក្នុងគោលបំណងកាត់ផ្តាច់ប្រភពចំណូលហិរញ្ញវត្ថុរបស់ទីក្រុងតេហេរ៉ង់ ស្របពេលដែលភាពតានតឹងផ្នែកយោធា និងបញ្ហាច្រកសមុទ្រ Hormuz នៅតែបន្តអូសបន្លាយ៕