* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិនជំរុញកូរ៉េខាងត្បូងកុំជ្រើសរើសឈរនៅខាងភាគីណាមួយរវាងប៉េកាំង និងវ៉ាស៊ីនតោន (Video inside)

21-08-2026 08:49

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជំរុញឱ្យកូរ៉េខាងត្បូងកុំធ្វើការជ្រើសរើសឈរនៅខាងភាគីណាមួយរវាងប៉េកាំង និងវ៉ាស៊ីនតោន ដោយនិយាយថាសហរដ្ឋអាមេរិកគួរតែបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Wang Yi ធ្វើការកត់សម្គាល់បែបនេះនៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខកូរ៉េខាងត្បូង លោក Wi Sung-lac កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្នុងទីក្រុងសេអ៊ូល ជាទីដែលរូបលោកក៏បានជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ផងដែរ។ តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua លោក Wang Yi បានលើកឡើងថាដំណោះស្រាយជាមូលដ្ឋានដើម្បីបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ នោះគឺការដោះស្រាយឫសគល់នៃបញ្ហា ហើយសហរដ្ឋអាមេរិកគួរតែបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើង។

តាមលោកប្រមុខការទូតចិន ទីក្រុងប៉េកាំងសង្ឃឹមថាកូរ៉េខាងត្បូងនឹងសម្រេចបាននូវយុទ្ធសាស្ត្រស្វ័យភាពយ៉ាងពិតប្រាកដ ដោយចៀសវាងចូលរួមក្នុងប្លុកប្រឈមមុខដាក់គ្នា និងមិនត្រូវជ្រើសរើសនៅខាងភាគីណាមួយនោះទេ ព្រមទាំងអភិវឌ្ឍទំនាក់ទំនងជាមួយមហាអំណាចសំខាន់ៗក្នុងនោះរួមមានទាំងចិន និងសហរដ្ឋអាមេរិកក្នុងដំណាលគ្នាដោយមិនមានការប្រឈមមុខដាក់គ្នា។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Wang Yi ផងដែរកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកមានផែនការជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងឆ្នាំ២០២៦នេះ ហើយថាកូរ៉េខាងជើងកំពុងកាន់កាប់អាវុធនុយក្លេអ៊ែរដ៏មានថាមពលចំនួន ៥៧គ្រាប់។ ទោះជាបែបនេះក្តី ប្អូនស្រីលោក គីម គឺលោកស្រី Kim Yo Jong បានលើកឡើងថា គោលនយោបាយប្រកាន់អរិភាពរបស់អាមេរិក ចំពោះ​កូរ៉េខាងជើង មិនបានផ្លាស់ប្តូរនោះឡើយ ដ្បិតការធ្វើសមយុទ្ធនៅតែបន្ត ទោះត្រូវបានកាត់បន្ថយ។

ដោយឡែក យោធាកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលយ៉ាងហោចចំនួន ១០គ្រាប់៕