* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហរដ្ឋអាមេរិក ប្រកាសពីគម្រោងលក់យន្ដហោះចាក់សាំងលើអាកាសទៅឱ្យកាតា (Video inside)

21-08-2026 11:45

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បានអនុម័តការលក់យន្ដហោះចាក់សាំងលើអាកាសក្នុងទំហំទឹកប្រាក់ ៤,៥ពាន់លានដុល្លារ ទៅឱ្យ ប្រទេសកាតា ដែលកំពុងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងសង្រ្គាមរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការបរទេសអាមេរិកបានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា កាតាបានស្នើសុំទិញយន្ដហោះចាក់សាំងលើអាកាសធុន KC-46A ចំនួន៤គ្រឿងដែលមានបំពាក់ដោយប្រព័ន្ធ sensors ព្រមានពីការវាយប្រហារដោយគ្រាប់មីស៊ីល។ តាមសេចក្ដីថ្លែងការណ៍ដដែល ការអនុម័តការលក់យន្ដហោះនេះដែលនឹងត្រូវបញ្ជូនទៅកាន់សភាអាមេរិកដើម្បីអនុម័តនឹង ជួយគាំទ្រដល់សន្តិសុខជាតិអាមេរិកតាមរយៈការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃប្រទេសជាដៃគូយុទ្ធសាស្ត្រមួយក្នុងតំបន់មជ្ឈិមបូព៌ា។

កិច្ចព្រមព្រៀងនេះក៏នឹងបង្កើនសមត្ថភាពរបស់កាតាផងដែរ ដើម្បីទប់ទល់នឹងការគំរាមកំហែងបច្ចុប្បន្ន និងនៅពេលអនាគត ជាមួយការពង្រឹងសមត្ថភាពការពារជាតិ និងការធ្វើអន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្ត។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក។

គួរបញ្ជាក់ថា កាតាកំពុងដើរតួនាទីជាអ្នកសម្របសម្រួលមួយ ដើម្បីជួយទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ស្វែងរកកិច្ចព្រមព្រៀងមួយសំដៅបិទបញ្ចប់សង្រ្គាម បើទោះជាកិច្ចចរចា សព្វថ្ងៃកំពុងជាប់គាំងក៏ដោយ។ កាតាក៏កំពុងសម្របសម្រួលផងដែរលើជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា៕