* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហ្សេលេនស្គី៖ ការបាត់បង់អាយុជីវិតរបស់ប្រជាជនអ៊ុយក្រែន បណ្ដាលមកពីការខ្វះខាតគ្រាប់មីស៊ីល Patriots (Video inside)

21-08-2026 11:50

(កៀវ)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីបានសម្លាប់មនុស្សយ៉ាងហោច ១៧នាក់ និង៤០នាក់ រងរបួសនៅក្នុងរដ្ឋធានីកៀវ និងតំបន់ជុំវិញរដ្ឋធានី កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាការបាត់បង់អាយុជីវិតប្រជាជនអ៊ុយក្រែនបណ្ដាលឱ្យមកការខ្វះខាតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriots។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងទ័ពអាកាសរបស់អ៊ុយក្រែនបានឱ្យដឹងថារុស្ស៉ីបានបាញ់មីស៊ីលគ្រូស មីស៊ីលបាលិស្ទីគ និងមីស៊ីលល្បឿនលឿនជាងសំឡេងជាច្រើនគ្រាប់ ព្រមទាំងដ្រូន ១៦៨គ្រឿង ក្នុងការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។ តាមកងទ័ពអាកាសអ៊ុយក្រែន ជិត៩០ភាគរយនៃមីស៊ីលគ្រូស និងដ្រូនត្រូវបានបាញ់ទម្លាក់។ តែមិនបានបញ្ជាក់លម្អិតថាតើមានមីស៊ីលបាលិស្ទីគត្រូវបានបាញ់ទម្លាក់ដែរឬក៏យ៉ាងណានោះទេ? បន្ទាប់ពីបាននិយាយកាលពីសប្ដាហ៍មុនថាការផ្ដល់ព័ត៌មានបែបនេះអាចនឹងឱ្យរុស្ស៉ីយកវាទៅសិក្សា និងរកវិធីសាស្ត្រថ្មីៗដើម្បីទម្លុះខែលការពារដែនអាកាសរបស់អ៊ុយក្រែន។

លោក ហ្សេលេនស្គី ក៏បានព្រមានដែរថាទីក្រុងមូស្គូនឹងមិនមានភាពប្រាកដប្រជាចំពោះកិច្ចចរចាស្វែងរកសន្តិភាពនោះទេ ដរាបណាអ៊ុយក្រែនមិនមានគ្រាប់មីស៊ីលគ្រប់គ្រាន់ ដើម្បីការពារបណ្ដាទីក្រុងអ៊ុយក្រែន៕