* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិនប្រកាសតួលេខអ្នកស្លាប់កើនដល់១៥៩នាក់ ដោយសារគ្រោះទឹកជំនន់កាលពីខែមុន នៅភាគខាងត្បូងប្រទេស (Video inside)

21-08-2026 13:32

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏មហន្តរាយ នៅភាគខាងត្បូងប្រទេសចិន កាលពីខែមុន បានកើនឡើងដល់ ១៥៩នាក់ កាលពីថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២៦ ខណៈមានមនុស្ស ១០នាក់ទៀតនៅតែបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP។

ព្យុះទីហ្វុងឈ្មោះថា Maysak បានបង្កការបំផ្លិចបំផ្លាញនៅពាសពេញផ្នែកមួយចំនួន នៃភាគខាងត្បូងប្រទេសចិន កាលពីខែកក្កដា ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងក្លា និងទឹកជំនន់ធ្ងន់ធ្ងរ ដល់ខេត្ត Guangxi។ កាលពីពេលនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មនុស្ស៣៩នាក់បានស្លាប់។

ទោះជាយ៉ាងណា ឥឡូវទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ គ្រោះមហន្តរាយខាងលើ បានបណ្តាលឱ្យមនុស្សសរុបកើនដល់ ១៥៩នាក់ស្លាប់ និង ១០នាក់នៅបន្តបាត់ខ្លួន។ CCTV មិនបានផ្តល់ព័ត៌មានលម្អិត អំពីមូលហេតុអ្វីបានជាតួលេខអ្នកស្លាប់ថ្មីនេះ ទើបតែត្រូវបានប្រកាសនៅ៦សប្តាហ៍ បន្ទាប់ពីទឹកជំនន់បានកើតឡើង នោះទេ។

ទូរទស្សន៍ CCTV បានបន្ថែមថា តាមដំណឹងដែលអ្នកព័ត៌មានយកបានពីកិច្ចប្រជុំដាច់ដោយឡែក ធ្វើឡើងនៅទីក្រុង Nanning និង Guigang នៃខេត្ត Guangxi ស្តីពីកិច្ចការងារស្តារ និងកសាងឡើងវិញក្រោយការវាយប្រហារព្យុះទីហ្វុង Maysak គឺគ្រោះមហន្តរាយនេះ បានជះផលប៉ះពាល់ដល់មនុស្សជាង ១,៦៥លាននាក់ នៅទូទាំងទីក្រុងទាំងពីរ ប៉ុន្តែនាពេលនេះ តំបន់ទាំងពីរ បានចូលដល់ដំណាក់កាលស្តារនិងកសាងឡើងវិញក្រោយគ្រោះមហន្តរាយ ពេញលេញហើយ។

គួរបញ្ជាក់ថា ក្នុងចំណោមតួលេខអ្នកស្លាប់កាលពីខែកក្កដា គឺ២៦នាក់ ទាក់ទងនឹងហេតុការណ៍បាក់ទំនប់នៅអាងស្តុកទឹក Liulan ក្នុងខេត្ត Guangxi៕