* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៊ីថាត្រៀមទទួលយកគំនិតថ្មីៗស្តីពីសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែវាត្រូវឆ្លុះបញ្ចាំងពីស្ថានការណ៍ជាក់ស្តែងនៅលើសមរភូមិ (Video inside)

21-08-2026 15:11

(មូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយនៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ថារុស្ស៊ីបើកទ្វារចំហដើម្បីទទួលស្តាប់សំណើថ្មីៗ ស្តីពីវិធីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅអ៊ុយក្រែន ប៉ុន្តែសំណើទាំងនោះត្រូវតែឆ្លុះបញ្ចាំងពីស្ថានការណ៍ជាក់ស្តែងនៅលើសមរភូមិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Ryabkov បាននិយាយក្នុងបទសម្ភាសមួយ ជាមួយសារព័ត៌មាន News.ru ដែលចេញផ្សាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកបានបង្ហាញពីឆន្ទៈ ក្នុងការធ្វើកិច្ចសន្ទនាប្រកបដោយភាពស្ថាបនា និងមានការយល់ដឹងអំពីជំហររបស់រុស្ស៊ី។ លោកបានបន្តថា នៅដំណាក់កាលនេះ អ្វីដែលកាន់តែសំខាន់នោះ គឺតើទីក្រុងវ៉ាស៊ីនតោន អាចមានឥទ្ធិពលកម្រិតណាលើ ការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងកៀវ និងបណ្តាប្រទេសអឺរ៉ុបគាំទ្រអ៊ុយក្រែន ដែលនៅតែស្រមើសម្រៃចង់ឃើញរុស្ស៊ី ទទួលបរាជ័យជាយុទ្ធសាស្ត្រ។

គួរបញ្ជាក់ថា ស្របពេលដែលការប្រយុទ្ធគ្នានៅតាមសមរភូមិមុខ ស្ទើរតែជាប់គាំងទាំងស្រុង ហើយកិច្ចប្រឹងប្រែងចរចាក៏ត្រូវបានផ្អាក អ៊ុយក្រែននិងរុស្ស៊ីប៉ុន្មានខែមកនេះ បានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយយ៉ាងខ្លាំងដាក់គ្នា ដែលធ្វើឲ្យចំនួនជនស៊ីវិលបាត់បង់ជីវិតកើនឡើងខ្ពស់បំផុត គិតចាប់តាំងពីប៉ុន្មានខែដំបូងនៃសង្រ្គាម កាលពីក្នុងឆ្នាំ២០២២៕