* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងត្បូងអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការរិះគន់ និងរួមគ្នាឆ្ពោះទៅរកសន្តិភាព (Video inside)

21-08-2026 16:14

(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២១​ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ «ការប្រមាថរិះគន់ដែលមិនចាំបាច់» និងរួមគ្នាឆ្ពោះទៅមុខ ដើម្បីស្វែងរកសន្តិភាពពេញលេញ នៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការលើកឡើងដូចខាងលើនេះ គឺជាការឆ្លើយតបទៅនឹងសម្តីរបស់លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពល​របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ កាលពីព្រហស្បតិ៍សប្តាហ៍នេះ លោកស្រីបានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ចំពោះអ្វីដែលលោកស្រីហៅថា សម្តីមុខពីរដែលគ្មានភាពស្មោះត្រង់ ទាក់ទងទៅនឹងការកាត់បន្ថយសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

កាលពីថ្ងៃពុធ លោក Lee បានលើកឡើងថា រូបលោកទទួលស្គាល់ ឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបង្កើតលក្ខខណ្ឌ សម្រាប់កិច្ចសន្ទនាជាមួយកូរ៉េខាងជើង តាមរយៈការកាត់បន្ថយសមយុទ្ធយោធា។ លោក Lee បាននិយាយដូច្នេះថា «សាររបស់លោកប្រធានាធិបតី ត្រាំ លើកនេះ ហាក់ដូចជាការសម្រេចចិត្តដ៏សំខាន់មួយ ដែលត្រូវបានពិចារណាយ៉ាងប្រុងប្រយ័ត្ន ដើម្បីបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយបោះជំហានទៅមុខហួសពីភាពជាសត្រូវ និងការប្រឈមមុខដាក់គ្នា»។

គួរបញ្ជាក់ថា សមយុទ្ធយោធាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូងនិងអាមេរិក ត្រូវបិទបញ្ចប់មុនកាលកំណត់ នៅថ្ងៃសុក្រនេះ បន្ទាប់ពីលោក ត្រាំ បានបញ្ជាឱ្យកាត់បន្ថយយ៉ាងច្រើន នូវការចូលរួមរបស់កងទ័ពអាមេរិក ហើយលោកបានបន្ថែមថា លោកចង់ស្តារកិច្ចការទូតឡើងវិញជាមួយលោក គីម ជុងអ៊ុន។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ត្រាំ បាននិយាយថា លោកទទួលបានការឆ្លើយតបពីមេដឹកនាំកូរ៉េខាងជើង បន្ទាប់ពីការកាត់បន្ថយសមយុទ្ធជាមួយកូរ៉េខាងត្បូង។ ប៉ុន្តែលោកស្រី Kim Yo Jong បាននិយាយកាលពីថ្ងៃពុធថា លោកស្រី មិនបានដឹងអំពីការទំនាក់ទំនងថ្មីៗណាមួយ រវាងបងប្រុសលោកស្រី និងលោក ត្រាំ ឡើយ។ លោកស្រី ក៏បានលើកឡើងដែរថា គោលនយោបាយប្រកាន់អរិភាពរបស់សហរដ្ឋអាមេរិកចំពោះទីក្រុងព្យុងយ៉ាង គឺមិនបានផ្លាស់ប្តូរអ្វីនោះទេ ដ្បិតសមយុទ្ធយោធារួម​នៅតែត្រូវបានប្រព្រឹត្តទៅ ទោះបីកាត់បន្ថយក៏ដោយ៕