* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មិនត្រឹមតែកម្រិតត្រឹមក្របខ័ណ្ឌអន្តររដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានជំរុញឱ្យក្លាយជា លទ្ធផលជាក់ស្តែង

21-08-2026 17:54

(ភ្នំពេញ)៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មិនត្រឹមតែកម្រិតត្រឹមក្របខ័ណ្ឌអន្តររដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានជំរុញឱ្យក្លាយជា លទ្ធផលជាក់ស្តែង ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមដងទន្លេ។ នេះបើយោងតាម ការលើកឡើងរបស់ លោកបណ្ឌិត ជា មូនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងបទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

ផ្អែកលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិន លោកបណ្ឌិត បានគូសបញ្ជាក់ពីចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ ទី១ ភាគីទាំងពីរមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមគ្នាពង្រឹងក្របខ័ណ្ឌមេគង្គ-ឡានឆាង និងធានាថាគ្រប់គម្រោងទាំងអស់ ផ្តល់ផលប្រយោជន៍ពិតប្រាកដដល់សង្គម។ ទី២ មូលនិធិពិសេសមេគង្គ-ឡានឆាង បានដើរតួនាទីយ៉ាងសំខាន់ និងស័ក្តិសិទ្ធិភាពក្នុងការគាំទ្រគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ផ្តោតលើវិស័យ សុខាភិបាល អប់រំ និងការអភិវឌ្ឍសហគ្រិនភាព សម្រាប់ យុវជន និងស្ត្រី។ ទី៣ ភាគីចិនបានចុះពិនិត្យផ្ទាល់ដល់ទីតាំងគម្រោងដែលផ្តួចផ្តើមដោយកម្ពុជា ដើម្បីស្វែងយល់ពីលទ្ធផលពិតប្រាកដ ក៏ដូចជារកដំណោះស្រាយចំពោះបញ្ហាប្រឈមផ្សេងៗ និងទី៤ គុណតម្លៃ នៃកិច្ចសហប្រតិបត្តិការនេះ គឺមិនអាចវាស់វែងត្រឹមចំនួនទឹកប្រាក់ ឬបរិមាណគម្រោងនោះទេ ប៉ុន្តែវាស់វែងតាមរយៈ ជីវភាពរស់នៅកាន់តែប្រសើរ របស់ប្រជាជនដែលជាអ្នកទទួលផលផ្ទាល់។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនេះ បាននិងកំពុងបង្ហាញឱ្យឃើញពី ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនាំមកនូវផលជារូបិយ និងអរូបិយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

វិទ្យុមិត្តភាពកម្ពុជាចិន