* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ហេតុអ្វីបានជាភ្ញៀវទេសចរបរទេសចូលចិត្តទិញទំនិញពីប្រទេសចិន?

21-08-2026 17:58

(ប៉េកាំង)៖ តាំងពីដើមឆ្នាំ ២០២៦ នេះមក ស្រ​បនឹង​ពេល​ដែល​ភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើងៗចូល​ដែន​​ចិនដោយលើកលែងទិដ្ឋាការ និន្នាការ​ទិញទំនិញនៅប្រទេសចិន​បានបន្តកើនឡើង។

នៅលើ​ បណ្តាញទំនាក់ទំនងសង្គមបរទេស ឃ្លាដូចជា "យកវ៉ាលិសទេទៅប្រទេសចិន" "បញ្ជីឈ្មោះទំនិញដែលត្រូវ​ទិញ" និង "មគ្គុទ្ទេសក៍បង្វិល​សងពន្ធសម្រាប់ភ្ញៀវទេសចរបរទេសពេលចាកចេញ"​ បានក្លាយជាពាក្យ ដែលប្រើញឹកញាប់ ។​ ភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើងៗ​កំពុងប្តូ​រពី​ការ​ដើរកម្សាន្តនៅប្រទេស​ចិន​​ទៅជា​"ដំណើរ​ទិញទំនិញនៅប្រទស​ចិន​"។ ពួក​គេបានអូសវ៉ាលិស​ទៅកាន់​ផ្សារទំនើប​និងហាងធំៗនៅទីក្រុងនានា​របស់ប្រទេសចិន ដើម្បី​ប្រមូល​ទិញទំនិញ​តាម​"បញ្ជីឈ្មោះទំនិញដែលត្រូវ​ទិញ​" ។

ពីមុន អ្នកទេសចរចិនបានធ្វើដំណើរទៅក្រៅប្រទេសដើម្បី​ទិញទំនិញ​។ ​ឥឡូវនេះ ភ្ញៀវទេសចរបរទេសកំពុងសម្រុកចូល ប្រទេសចិន ដើម្បី​ទិញទំនិញ​ចិន​។ ការកើនឡើងជាបន្តបន្ទាប់នៃនិន្នាការនេះបានឆ្លុះបញ្ចាំងពី​ទំនុកចិត្តរបស់​អ្នក​ប្រើប្រាស់​បរទស​ចំពោះ​ផលិតផល​លើការផលិតរបស់ចិន តាមរយៈសកម្មភាពរបស់ពួកគេ។

មូលហេតុដែលទេស​ចរបរទេសចូលចិត្ត “ការកម្សាន្ត​នៅ​ទៅប្រទេសចិន” និង “ការ​ទិញទំនិញ​នៅប្រទេសចិន” គឺដោយ​សារ​​ប្រទេសចិនបាន​​ផ្តល់កម្លាំង​ចលចរ​ដល់ពិភពលោក តាមរយៈ​ការអភិវឌ្ឍដែលមានគុណភាពខ្ពស់​និងតភ្ជាប់ជាមួយ​ពិភពលោកតាមរយៈការបើកទូលាយ​កម្រិតខ្ពស់​ ។ និន្នាការ​ទិញទំនិញនៅប្រទេសចិន​ បន្តកើនឡើង​បានឆ្លុះបញ្ចាំងពីការ​ចែករំលែកនូវ​"ការរចនារបស់ចិន" និង "​ផលិតផល​របស់ចិន"​ជាមួយពិភពលោក ។​ ប្រទេសចិនដែល​ខិតខំប្រឹងប្រែងក្នុង​​​ការអភិវឌ្ឍដោយសន្តិភាព ពោរពេញដោយនវានុវត្តន៍​ និងកម្លាំង​ទាក់ទាញខាងវប្បធម៌​កំពុងទទួលបានទំនុកចិត្ត​ និងការទទួលស្គាល់កាន់តែច្រើនឡើងៗ៕

វិទ្យុមិត្តភាពកម្ពុជាចិន