* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់ ប្តេជ្ញាឆ្លើយតបយ៉ាង «បំផ្លិចបំផ្លាញ» ខណៈអាមេរិកព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន (Video inside)

21-08-2026 20:28

(វ៉ាស៊ីនតោន)៖ ប្រទេសអ៉ីរ៉ង់បានប្រកាសនៅថ្ងៃសុក្រនេះថា ការឆ្លើយតបរបស់ខ្លួនចំពោះការគំរាមកំហែងថ្មីៗពីសហរដ្ឋអាមេរិក នឹងបង្កជាផល «បំផ្លិចបំផ្លាញ» បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាដាក់ទណ្ឌកម្មហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ក្នុងគោលបំណងផ្តួលរំលំថ្នាក់ដឹកនាំអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានឱ្យដឹងថាលោកនឹងផ្តល់ព័ត៌មានលម្អិតនៅថ្ងៃចន្ទសប្តាហ៍ក្រោយ អំពីផែនការដាក់ទណ្ឌកម្មនេះ ដែលធ្វើឡើងបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានព្រមានពីផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរប្រឆាំងនឹងប្រទេសណាដែលហ៊ានផ្តល់ «ខ្សែជីវិតសេដ្ឋកិច្ចដល់អ៉ីរ៉ង់»។

ជាការឆ្លើយតប អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ បានគូសបញ្ជាក់ដូច្នេះថា «ជាមួយនឹងការត្រៀមខ្លួនជាស្រេចនៅទូទាំងដែនគោក ដែនទឹក ដែនអាកាស ការពារដែនអាកាស និងលំហអ៊ីនធឺណិត កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ នឹងឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីរបស់សត្រូវ ជាមួយនឹងការវាយបកកម្ទេច ដាក់ទណ្ឌកម្ម និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត»។

ទន្ទឹមនឹងនេះ ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf បានលើកឡើងថាសហរដ្ឋអាមេរិកហាក់ដូចជាបានដឹងច្បាស់ថាខ្លួនមិនអាចយកឈ្នះក្នុងការប្រឈមមុខផ្នែកយោធាដោយផ្ទាល់បានឡើយ ទើបងាកមកប្រើប្រាស់សង្គ្រាមសេដ្ឋកិច្ចបែបនេះ។ លោកបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលថាបានងាកទៅរក «សង្គ្រាមសេដ្ឋកិច្ច និងសង្គ្រាមចិត្តសាស្ត្រ» ដើម្បីដាក់គំនាបលើទីក្រុងតេហេរ៉ង់។

គួរបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានកើនឡើងដល់កម្រិតកំពូលថ្មីមួយទៀត ខណៈដែលសហរដ្ឋអាមេរិកកំពុងជំរុញឱ្យបណ្តាសម្ព័ន្ធមិត្តទាំងអស់ ចូលរួមក្នុងយុទ្ធនាការកាត់ផ្តាច់សេដ្ឋកិច្ចអ៉ីរ៉ង់ឱ្យនៅឯកោទាំងស្រុងនៅលើឆាកអន្តរជាតិ៕