នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ គ្រោងបង្កើនការផលិតប្រេងរហូតដល់ ១០លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងរយៈពេល ៦ឆ្នាំ (Video inside)

21-08-2026 22:49

(បាកដាដ)៖ នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក Ali Al-Zaidi បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសអ៉ីរ៉ាក់មានគោលដៅបង្កើនការផលិតប្រេងឆៅឱ្យបានពី ៩ ទៅ ១០លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងរយៈពេល ៦ឆ្នាំខាងមុខ ស្របពេលដែលការលក់ប្រេងឆៅជាប្រភពចំណូលជិត ៩០ភាគរយ នៃចំណូលសរុបរបស់ប្រទេស។ នេះបើតាមការចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ៉ីរ៉ាក់កំពុងស្វែងរកការបង្កើនចំណែកកូតានៅក្នុងអង្គការ OPEC+ ខណៈដែលការបិទច្រកសមុទ្រ Hormuz ដោយសារសង្គ្រាម បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយក្នុងការនាំចេញ។ ដើម្បីដោះស្រាយបញ្ហានេះ ទីក្រុងបាកដាដបានងាកទៅប្រើប្រាស់រថយន្តស៊ីទែនដឹកប្រេងឆ្លងកាត់ប្រទេសស៉ីរី និងបំពង់បង្ហូរប្រេងឆ្ពោះទៅកាន់កំពង់ផែ Ceyhan របស់ប្រទេសតួកគីយ៉េ ព្រមទាំងស្វែងរកច្រកនាំចេញបន្ថែមតាមប្រទេសហ្ស៊កដានីផងដែរ។

គួរបញ្ជាក់ថា ការនាំចេញប្រេងរបស់អ៉ីរ៉ាក់បានងើបឡើងវិញជាបណ្តើរៗរហូតដល់ ២លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែសីហានេះ បន្ទាប់ពីរងការរាំងស្ទះយ៉ាងធ្ងន់ធ្ងរតាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងកាលពីដើមឆ្នាំមកម្ល៉េះ៕