* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហរដ្ឋអាមេរិក-អ៉ីរ៉ង់ បោះពាក្យគំរាមដាក់គ្នា នៅមុនការប្រកាសពីទណ្ឌកម្មសេដ្ឋកិច្ច (Video inside)

22-08-2026 15:30

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានបោះពាក្យគំរាមគ្នាទៅវិញទៅមក នៅមុនការប្រកាសពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ហើយអាចនឹងបង្កផលប៉ះពាល់ដល់អ៉ីរ៉ង់ និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់តេហេរ៉ង់ក្នុងនោះរួមមានទាំងចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។​

ខណៈសង្រ្គាមឈានជិតដល់ខែទី៦ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់មិនបានបាញ់បោះអាវុធដាក់គ្នានោះទេ ហើយក៏មិនបានបន្តកិច្ចចរចាសន្តិភាពនោះដែរ។ ប៉ុន្តែបែរជាបង្កើនវោហាសាស្ត្រសម្លុតគំរាមដាក់គ្នា។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent នឹងធ្វើសន្និសីទសារព័ត៌មាននៅម៉ោង ២រសៀល នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ (ម៉ោងនៅសហរដ្ឋអាមេរិក) បន្ទាប់ពីរូបលោកបានសន្យាថានឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រប្រឆាំងនឹងអ៉ីរ៉ង់ ស្របពេលជំរុញឱ្យចិនធ្វើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោន។ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៉ីរ៉ង់ និងដែលទិញ ៩០ភាគរយនៃប្រេងដែលអ៉ីរ៉ង់នាំចេញ។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ បាននិយាយថាការប្រកាសនូវទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកគឺជាទង្វើរំលោភបំពានលើអធិបតេយ្យរបស់អ៉ីរ៉ង់ដែលជាសមាជិកអង្គការសហប្រជាជាតិ ហើយទណ្ឌកម្មបន្ទាប់បន្សំរបៀបនេះមិនមានមូលដ្ឋានច្បាប់អន្តរជាតិអ្វីទាំងអស់។ លោក ត្រាំ​ដែលបានព្រមានពីផលវិបាកសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសណាមួយដែលជួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់បានកត់សម្គាល់កាលពីថ្ងៃសុក្រថាទីក្រុងវ៉ាស៊ីនតោនកំពុងតាមដានអ្វីដែលកំពុងកើតឡើងក្នុងសង្រ្គាមអ៉ីរ៉ង់ និងថាអ៉ីរ៉ង់មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចុះកិច្ចព្រមព្រៀងដ៏ល្អមួយនោះទេ។

ព្រមពេលជាមួយគ្នា ប្រមុខកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ លោកឧត្តមសេនីយ៍ លោក ​Ali Abdollahi បានព្រមានថាអ៉ីរ៉ង់នឹងប្រើប្រាស់ជម្រើសយោធាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីសត្រូវដោយចង់សំដៅលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

តែទោះយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian នៅតែអំពាវនាវឱ្យមានដំណោះស្រាយតាមផ្លូវការទូច ដូចគ្នាទៅនឹងទីក្រុងប៉េកាំងដែរ៕