អ៉ីរ៉ង់ អនុញ្ញាតឱ្យនាវាដឹកប្រេងអ៉ីរ៉ាក់ ឆ្លងកាត់ច្រកសមុទ្រ Hormuz (Video inside)
22-08-2026 20:03
(តេហេរ៉ង់)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA របស់អ៉ីរ៉ង់ បានរាយការណ៍នាថ្ងៃសៅរ៍ ទី២២ ខែសីហា ថាអ៉ីរ៉ង់បានអនុញ្ញាតឱ្យនាវាដឹកប្រេងមួយចំនួនរបស់អ៉ីរ៉ាក់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីមានការស្នេីជាបន្តបន្ទាប់ពីទីក្រុងបាកដាដ តាមរយៈបណ្តាញផ្សេងៗ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
IRNA រាយការណ៍ថាការស្នើសុំការអនុញ្ញាតពិសេសសម្រាប់នាវាដឹកប្រេងរបស់អ៉ីរ៉ាក់ គឺជាសំណើដ៏សំខាន់មួយរបស់ទីក្រុងបាកដាដ អំឡុងដំណើរទស្សនកិច្ចរបស់លោក Mohammad Baqer Qalibaf ប្រធានសភាអ៉ីរ៉ង់ទៅកាន់ប្រទេសអ៉ីរ៉ាក់។
ប្រធានាធិបតីអ៉ីរ៉ាក់ លោក Nizar Amedi បាននិយាយនៅថ្ងៃសៅរ៍នេះថា អ៉ីរ៉ង់បានសម្រួលដល់ការធ្វើដំណើររបស់នាវាដឹកប្រេងអ៉ីរ៉ាក់ឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយទីក្រុងបាកដាដក៏បានពិភាក្សាជាមួយមន្ត្រីអ៉ីរ៉ង់អំពីការនាំចេញប្រេងអ៉ីរ៉ាក់តាមរយៈច្រកសមុទ្រ Hormuz ផងដែរ។ លោកបានបន្ថែមថា ទោះជាយ៉ាងបញ្ហានៅតែមានភាពស្មុគស្មាញ។
គួរបញ្ជាក់ថា អ៉ីរ៉ាក់គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការបិទច្រកសមុទ្រ Hormuz ដោយអ៉ីរ៉ង់។ សកម្មភាពដឹកជញ្ជូនតាមផ្លូវសមុទ្រមួយនេះនៅតែមានកម្រិតទាបជាងមុនពេលមានសង្គ្រាមយ៉ាងខ្លាំង ហើយនាវាផ្សេងៗនៅតែបន្តប្រឈមមុខនឹងការវាយប្រហារនៅក្នុងតំបន់៕




