ភាគខាងត្បូងប្រទេសថៃ រងការវាយប្រហារជាច្រេីនករណី (Video inside)
22-08-2026 23:26
(បាងកក)៖ ការវាយប្រហារជាច្រើនត្រូវបានរាយការណ៍នៅទូទាំងភាគខាងត្បូង ចូលជ្រៅមកក្នុងប្រទេសថៃ ដែលរួមមានការដុតផ្ទះ ដុតសំបកកង់រថយន្ត ការបំផ្ទុះ និងករណីប្លន់ប្រដាប់អាវុធ ក្នុងខេត្ត Yala, Pattani និង Narathiwat នាយប់ថ្ងៃសៅរ៍នេះ បណ្តាលឱ្យរងការខូចខាតយ៉ាងខ្លាំង។ នេះបេីយោងតាមការចេញផ្សាយដោយកាសែតថៃ Khaosod នាថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦។
នៅខេត្ត Yala ក្រុមអ្នកវាយប្រហារបានដុតបំផ្លាញរថយន្តរបស់រដ្ឋ នៅខាងក្នុងការិយាល័យរដ្ឋបាលឃុំ Ban Rae ក្នុងស្រុក Than To និងប៉មទូរគមនាគមន៍មួយនៅស្រុក Si Tha Nam។ នៅ Narathiwat មានការដុតសំបកកង់រថយន្តនៅទីតាំងពីរទីតាំង ខណៈដែលកាមេរ៉ាសុវត្ថិភាពត្រូវបានគេបង្វែរឡើងលើនៅក្នុងតំបន់មួយ រីឯការផ្ទុះមួយត្រូវបានរាយការណ៍នៅជិតប៉មទូរគមនាគមន៍ DTAC ក្នុងស្រុក Chaup បន្ទាប់មកមានសំឡេងខ្លាំងមួយទៀតដែលគេជឿថាជាការផ្ទុះ។ នៅខេត្ត Pattani ក្រុមអ្នកវាយប្រហារត្រូវបានបាញ់ និងបន្សល់ទុកវត្ថុសង្ស័យមួយនៅជិតផ្លូវបំបែក Bang Pu។ ក្រុមប្រដាប់អាវុធមួយក្រុមក៏បានចូលប្លន់ហាងលក់ទំនិញ 7-Eleven នៅ Bang Pu មុនពេលដុតសំបកកង់រថយន្ត តាមបណ្តោយផ្លូវលេខ៤២ ជិតមន្ទីរពេទ្យ Yaring U-turn។
កម្លាំងសន្តិសុខក្នុងខេត្តទាំង៣ កំពុងត្រួតពិនិត្យទីតាំងរងគ្រោះ ប្រមូលភស្តុតាង និងវាយតម្លៃការខូចខាត។ ភ្លាមៗមិនទាន់មានតួលេខផ្លូវការអំពីអ្នកស្លាប់ និងរបួសនោះទេ៕




