* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ពូទីន ព្រមានវាយប្រហារវិស័យសេដ្ឋកិច្ចសំខាន់ៗបំផុតរបស់អ៊ុយក្រែន ក្រោយទីក្រុងកៀវបង្កើនការវាយប្រហារលើគោលដៅសេដ្ឋកិច្ចរបស់រុស្ស៉ី (Video inside)

23-08-2026 10:32

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយក្នុងសេចក្តីអត្ថាធិប្បាយមួយ ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ថាទីក្រុងកៀវបានបើកនូវអ្វីដែលរូបលោកហៅថា «ប្រអប់ Pandora» តាមរយៈការវាយប្រហាររបស់ខ្លួន មកលើគោលដៅសេដ្ឋកិច្ចរបស់រុស្ស៊ី ហើយបានព្រមានថា រុស្ស៊ីនឹងវាយប្រហារសងសឹកត្រឡប់ទៅលើវិស័យសេដ្ឋកិច្ចសំខាន់ៗបំផុតរបស់អ៊ុយក្រែនវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នារដូវក្តៅឆ្នាំនេះ អ៊ុយក្រែនបានបង្កើនយុទ្ធនាការវាយប្រហារដោយយន្តហោះដ្រូន លើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់រុស្ស៊ី រួមមានទាំងរោងចក្រចម្រាញ់ប្រេង និងឃ្លាំងទំនិញរបស់ក្រុមហ៊ុនលក់អនឡាញធំបំផុត ក្នុងគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដែលទី​ក្រុងកៀវចាត់ទុកថា មានសារៈសំខាន់ខ្លាំងសម្រាប់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី។ រុស្ស៊ីបានឆ្លើយតបវិញដោយវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់អ៊ុយក្រែន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធនឹងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន តាមសមុទ្រខ្មៅ។

លោក ពូទីន បាននិយាយក្នុងការអត្ថាធិប្បាយ ទៅកាន់អ្នកសារព័ត៌មានរបស់បណ្តាញទូរទស្សន៍រដ្ឋរុស្ស៊ី យ៉ាងដូច្នេះថា «របបដឹកនាំទីក្រុងកៀវ បានចាប់ផ្តើមការប៉ុនប៉ងធ្វើឱ្យសេដ្ឋកិច្ចរបស់យើងខូចខាត។ តើវាបានធ្វើអ្វី? វាបានបើកប្រអប់ Pandora ផ្ទាល់។ ដូច្នេះហើយ ចូររង់ចាំការឆ្លើយតបត្រឡប់ទៅវិញ ដែលនឹងកំណត់គោលដៅលើវិស័យសេដ្ឋកិច្ចសំខាន់ៗបំផុតរបស់អ្នកឯង»។

លោកប្រធានាធិបតីរុស្ស៉ី បានបន្តថា ការវាយប្រហារទាំងនេះ ដែលបានធ្វើឱ្យការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែនប្រឈមនឹងការរាំងស្ទះ នឹងមិនបង្កឱ្យមានការខ្វះខាតស្បៀងអាហារ នៅលើពិភពលោកនោះទេ ព្រោះរុស្ស៊ីអាចបំពេញជំនួសការនាំចេញរបស់អ៊ុយក្រែនបាន ទោះបីជាក្រុងកៀវ បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីក៏ដោយ។ លោក ពូទីន បាននិយាយថា «យើងប្រឈមបញ្ហាពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញរបស់យើង ប៉ុន្តែយើងនឹងដោះស្រាយបញ្ហាទាំងនេះ។ ដូច្នេះ នឹងមិនមានការខ្វះខាតនៅលើទីផ្សារពិភពលោកនោះទេ»។

គួរបញ្ជាក់ថា កាលពីមុន រុស្ស៊ីនិងអ៊ុយក្រែន ធ្លាប់បានអនុវត្តតាមកិច្ចព្រមព្រៀងដែលមានតួកគីយ៉េជាអ្នកសម្របសម្រួល ដើម្បីការពារការនាំចេញគ្រាប់ធញ្ញជាតិ តាមសមុទ្រខ្មៅ ប៉ុន្តែរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ កាលពីឆ្នាំ២០២៣។ លោកមេដឹកនាំរុស្ស៊ី ក៏បានបញ្ជាក់ជាថ្មីផងដែរ ពីជំហររបស់ទីក្រុងមូស្គូថា រុស្ស៊ីបើកចំហចំពោះការចរចាសន្តិភាព ប៉ុន្តែការចរចាត្រូវធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងនៅលើសមរភូមិ ជាជាងសំណើមិនសមហេតុផល ដែលលោកអះអាងថា អ៊ុយក្រែនបានផ្ញើមកតាមរយៈភាគីជាអន្តរការី៕