* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថៃរឹតបន្តឹងសន្តិសុខនិងទទូចឱ្យប្រជាជនកុំចេញក្រៅផ្ទះ នៅបណ្តាខេត្តភាគខាងត្បូង ដែលបានផ្ទុះករណីវាយប្រហារជាច្រើន (Video inside)

23-08-2026 13:55

(បាងកក)៖ អាជ្ញាធរថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រំដែនភាគខាងត្បូងទាំងបីរបស់ប្រទេសថៃ ឱ្យស្នាក់នៅក្នុងផ្ទះកុំចេញទៅក្រៅបើមិនចាំបាច់ និងចៀសវាងទៅកាន់តំបន់ដែលរងផលប៉ះពាល់ បន្ទាប់ពីមានឧប្បត្តិហេតុវាយប្រហារជាច្រើនករណីកើនឡើងព្រមគ្នា កាលពីវេលាយប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Khaosod។

ហេតុការណ៍វាយប្រហារ៥១ករណី រួមមានចាប់តាំងពីការដុតបំផ្លាញ ការបំផ្ទុះគ្រាប់បែក និងការប្លន់ប្រដាប់អាវុធ ត្រូវបានរាយការណ៍យ៉ាងព្រោងព្រាត គិតត្រឹមយប់ពាក់កណ្តាលអធ្រាត្រ ចន្លោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក្នុងនោះ ២២ករណីនៅខេត្ត Narathiwat, ១១ករណីនៅខេត្ត Pattani និង ១៨ ករណីនៅខេត្ត Yala។ ជនស៊ីវិលពីរនាក់ ពីដំបូងត្រូវបានរាយការណ៍ថារងរបួសនៅ Narathiwat ខណៈមិនមានអ្នករងរបួសត្រូវបានរាយការណ៍ទេ នៅ Pattani និង Yala។ ដោយឡែក មកដល់ថ្ងៃអាទិត្យនេះ មានសេចក្តីរាយការណ៍ ពីហេតុការណ៍ផ្ទុះថ្មីមួយទៀត នៅទីតាំងដដែលក្នុងឃុំមួយ នៃខេត្ត Narathiwat ហើយបង្គោលភ្លើងមួយកន្លែង ក៏បានរងការបំផ្ទុះផងដែរនៅឃុំមួយផ្សេងទៀត។ រដ្ឋាភិបាលថៃ បានអះអាងថា ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ខណៈប្រតិបត្តិការសន្តិសុខ នៅតែបន្តទូទាំងតំបន់ទាំងនោះ។

អាជ្ញាធរបានបង្កើនការការពារសន្តិសុខដល់កម្រិតខ្ពស់បំផុត នៅទូទាំងខេត្ត Narathiwat, Pattani និង Yala ខណៈកងកម្លាំងសន្តិសុខ កំពុងស្វែងរកក្រុមជនទទួលខុសត្រូវ។ ប្រជាពលរដ្ឋថៃ ក៏ត្រូវបានព្រមានមិនឱ្យចូលទៅជិត ទាក់ទង ឬប៉ះពាល់ជាមួយមនុស្ស វត្ថុ ឬយានយន្តគួរឱ្យសង្ស័យឡើយ ហើយត្រូវជូនដំណឹងដល់អាជ្ញាធរភ្លាមៗ ប្រសិនបើពួកគេជួបប្រទះអ្វីដែលមិនធម្មតា។

ព្រឹកថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានកោះប្រជុំសន្តិសុខ ដើម្បីតាមដានការផ្ទុះឡើងភាពចលាចល ទូទាំងខេត្តព្រំដែនភាគខាងត្បូងទាំងបី កាលពីយប់ថ្ងៃទី២២ ខែសីហា មុនត្រូវធ្វើដំណើរទៅកាន់ខេត្ត Nan នៅឯភាគខាងជើងប្រទេស ដើម្បីត្រួតពិនិត្យកិច្ចប្រឹងប្រែងឆ្លើយតបគ្រោះទឹកជំនន់។

គួរបញ្ជាក់ថា តំបន់ព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃ ដែលជាប់ព្រំប្រទល់ជាមួយប្រទេសម៉ាឡេស៊ី គឺជាទីកន្លែងនៃជម្លោះបះបោររ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ ដោយកងកម្លាំងសន្តិសុខថៃ បានប្រយុទ្ធជាមួយក្រុមឧទ្ទាម ដែលព្យាយាមផ្តាច់ខ្លួនស្វែងរកឯករាជ្យ សម្រាប់បណ្តាខេត្តដែលមានប្រជាជនម៉ូស្លីម និងជនជាតិម៉ាឡេភាគច្រើន ដូចជានៅ Narathiwat, Pattani, Yala និងផ្នែកខ្លះនៃខេត្ត Songkhla។

តំបន់នេះធ្លាប់ជាផ្នែកនៃរដ្ឋស៊ូលតង់ម៉ាឡេឯករាជ្យមួយហៅថា Patani មុនពេលត្រូវបានក្រសោបយកដោយអាណាចក្រសៀម ក្រោមសន្ធិសញ្ញាឆ្នាំ១៩០៩ ជាមួយព្រីតថេន (ចក្រភពអង់គ្លេស)។ ដំណាក់កាលថ្មីចុងក្រោយបង្អស់នៃជម្លោះ បានផ្ទុះឡើងនៅឆ្នាំ២០០៤ និងបានឆក់យកជីវិតមនុស្សសរុបខ្ទង់ ៧៨០០នាក់ បើយោងតាមការឃ្លាំមើលជម្លោះរបស់អង្គការ Deep South Watch។ កាលពីខែកក្កដា បុគ្គលិកកងកម្លាំងសន្តិសុខថៃ៥នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារមួយនៅខេត្ត Narathiwat៕