* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

១៨,៥ទ្រីលានយាន់! ​ចិនដែលជា​ «អ្នកទិញ​កំពូល​ផុតលេខ» ផ្តល់​ភាពប្រាកដប្រជា​ដល់​ទូទាំង​ពិភព​លោក

23-08-2026 15:57

(ប៉េកាំង)៖ ពេលថ្មីៗ​កន្លងទៅនេះ ​​មតិលោកខាងលិច​មួយចំនួនបាន​ឃោសនា​បំប៉ោង​​ម្តងទៀតអំពី​ "ការនាំ​ចេញរបស់ចិន​កើនឡើងយ៉ាង​គំហុក" ដោយអះអាងថា អតិរេក​ពាណិជ្ជកម្ម​របស់ចិន​កំពុង​បង្កជា​"សម្ពាធ"និង​"ផលប៉ះពាល់"ដល់​ទីផ្សារសកល ។ ​ទស្សនៈបែបនេះគឺជា​ការ​បន្ត​និង​ផ្សព្វ​ផ្សាយ​ឱ្យ​ទូលំទូលាយ​ពី​ការឃោ​ស​នា​បំប៉ោងពីមុនស្តី​ពី "​បញ្ហា​អតិរេកផលិតកម្ម​របស់ចិន" បើ​និយាយ​ពី​ធាតុ​ពិត វា​សុទ្ធ​តែ​ជាការ​ធ្វើ​ខ្វាក់​ធ្វើ​ថ្លង់ដោយចេតនា​ចំពោះការអភិវឌ្ឍ​របស់ប្រទេសចិន ។

តែការពិតគឺ​ផ្ទុយទៅវិញ ។ នៅ​ឆ្នាំ២០២៥ ​ទំហំនាំចូល​របស់ចិន​បានឡើងដល់​១៨,៥ទ្រីលាន​យាន់​ប្រាក់ចិន ដោយបាន​រក្សាឋានៈជាទីផ្សារ​នាំចូលធំទីពីរ​លើ​ពិភពលោក​ក្នុង​រយៈពេល ១៧ ឆ្នាំជាប់​ៗគ្នា ហើយ​ក៏ជាគោលដៅ​នាំចេញដ៏​សំខាន់​របស់ប្រទេស​ជិត៨០ ដោយ​បានបង្កើត​ឱកាស​ការ​ងារ​និងចំណូល​ពន្ធយ៉ាងច្រើន​សម្រាប់​ប្រទេស​កាន់តែ​ច្រើនឡើងៗ ។ ​នៅឆមាសទី​មួយ​ឆ្នាំនេះ​ ទំហំនាំចូល​របស់ចិន​បានលើសពី​១០ ទ្រីលាន​យាន់​ប្រាក់ចិន​ជាលើកដំបូងក្នុង​រយៈពេល​ដូច​គ្នា​ក្នុងប្រវត្តិសាស្ត្រ ​។ ចិនកំពុង​បើកទ្វារ​"ទីផ្សារសកល"ជូន​ទូទាំង​ពិភពលោក ក្នុង​ឋានៈ​ជា​ "អ្នក​ទិញកំពូលផុតលេខ"។

តក្កវិជ្ជារបស់​ប្រព័ន្ធ​សារព័ត៌មាន​បរទេសមួយចំនួន​​មានតែមួយ​ គឺចិននាំចេញ​ច្រើន មាន​អតិរេកខ្លាំង ដូច្នេះ "វាបង្កជាសម្ពាធ" ដល់​ប្រទេសដទៃទៀត ។ ​ប៉ុន្តែ​ការសន្និដ្ឋាននេះ​ច្បាស់ជា​មិនអាច​ទទួល​យកបានទេ ។

លោក Zhou Mi អនុប្រធាន​វិទ្យាស្ថានស្រាវជ្រាវ​ទ្វីបអាមេរិក​និងអូសេអានី នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បានថ្លែងថា ពាណិជ្ជកម្ម​អន្តរជាតិ​គឺជា​ការសម្រេចចិត្ត​ខាង​ពាណិជ្ជកម្ម​ដ៏​ឯករាជ្យ​របស់សហគ្រាស​នីមួយៗ​ នៅទូទាំង​ពិភពលោក ហើយទីផ្សារ​អន្តរជាតិគ្មាន ​"ការបង្ខំទិញ​និងបង្ខំលក់" ទេ​។ ​ការនាំចេញច្រើនគឺ​មាន​ន័យ​ថា ​ទីផ្សារសកល​ត្រូវការ​ទំនិញចិន​ដែលមាន​កម្លាំង​ប្រកួតប្រ​ជែ​ង​ ។ អតិរេកធំ គឺជា​លទ្ធផល​នៃ​ការបែងចែក​អន្តរជាតិ​និង​ឧត្តមភាព​ប្រៀបធៀប ។ លើសពីនេះ​ទៅ​ទៀត ក្នុងរយៈពេល​ ៧ ខែដើមឆ្នាំ​ ​ល្បឿន​កំណើននៃ​ការនាំចូល​របស់ចិន​បានលឿន​ជាង​ការ​នាំចេញ ៨ ភាគរយ ។ ​ប្រសិនបើចិន​ពិតជា​គិតតែ"លក់" មិនគិត "ទិញ" មែន ហេតុអ្វីបានជា​ល្បឿន​កំណើននៃ​ការ​នាំចូលបែរ​ជាលើសពី​ការនាំចេញ? ការឃោសនា​បំប៉ោង ​"មើលមិន​ឃើញ" បែបនេះ បើមិន​មែនដោយសារ​ភាពល្ងង់ខ្លៅទេ គឺ​ដោយសារ​ចេតនា ។

អ្វីដែល​ការអភិវឌ្ឍ​របស់ចិន​នាំមកដល់​ពិភពលោក មិនមែនជា "ការគំរាម​កំហែង" នោះទេ ប៉ុន្តែ​គឺ​ជាឱកាស​អភិវឌ្ឍន៍​រួមគ្នា មិនមែនជា​ "កម្លាំងសម្ពាធ" ​នោះទេ ប៉ុន្តែគឺជា​ការផ្តល់កម្លាំង​ចលករ​យ៉ាង​ប្រាកដ​ប្រជា មិនមែនជា "ផលប៉ះពាល់​" នោះទេ ប៉ុន្តែគឺ​ជាការគាំទ្រ​ខាងតម្រូវការ​ដែល​មាន​ស្ថិរភាព​ជាបន្តបន្ទាប់ ។ ច្រាន​ចោល​ទស្សនៈលំអៀងនិង​ពាក្យ​សម្តី​ខុស​ទំនង​ តាម​រយៈកិច្ចសហ​ប្រតិបត្តិការ​និងទិន្នន័យជាក់​ស្តែង អ្វី​ដែល "អ្នកទិញ​កំពូលផុតលេខ"​ កំពុងបើកមិនត្រឹមតែ​ទ្វារនៃ "ទីផ្សារ​ពិភពលោក" ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងជា​ផ្លូវឆ្ពោះទៅរក​វិបុលភាពរួមគ្នា​ផងដែរ​៕

វិទ្យុមិត្តភាពកម្ពុជាចិន