* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិនជម្លៀសប្រជាជនរាប់ម៉ឺននាក់ ខណៈភ្លៀងបណ្តាលមកពីព្យុះទីហ្វុង Narra វាយប្រហារភាគនិរតីប្រទេស

24-08-2026 14:50

(ប៉េកាំង)៖ ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយព្យុះទីហ្វុងថ្មីមួយផ្សេងទៀត ឈ្មោះថា Narra បានបណ្តាលឱ្យមានទឹកជំនន់រីករាលដាលពាសពេញតំបន់ Guangxi ភាគនិរតីនៃប្រទេសចិន កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់ត្រូវផ្លាស់ទី ខណៈអ្នកព្យាករអាកាសធាតុ បានព្រមានពីការបន្តភ្លៀងធ្លាក់បន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ​​បានរាយការណ៍ថា ប្រជាជនសរុបប្រមាណ ៥៤ ០០០នាក់ ត្រូវបានជម្លៀសដោយសារទឹកជំនន់ ក្នុងនោះមាន ៨០៨៧នាក់ ត្រូវបានផ្លាស់ទៅកាន់ ជម្រកសង្គ្រោះបន្ទាន់។ កម្រិតទឹកនៅស្ថានីយតាមដានចំនួន២០ លើទន្លេចំនួន១៥ បានហក់ឡើងលើសកម្រិតប្រកាសអាសន្ន។ វីដេអូថតពីលើអាកាសរបស់ CCTV បានបង្ហាញឱ្យឃើញ ទឹកជន់លិចផ្នែកខ្លះនៃទីក្រុង Chongzuo ដោយផ្លូវថ្នល់និងអគារទាបៗជាច្រើន ស្ថិតនៅក្រោមផ្ទៃទឹក។ រីឯក្រុមអ្នកជួយសង្គ្រោះ ត្រូវគេមើលឃើញដើរលុយទឹកត្រឹមជង្គង់ ហើយប្រើប្រាស់ទូកដើម្បីជម្លៀសប្រជាជនដែលជាប់គាំង ចេញពីតំបន់លិចទឹក។

ព្យុះទីហ្វុង Narra បានស្ថិតនៅតំបន់ឈូងសមុទ្រ Beidu ដែលត្រូវបានគេស្គាល់ដោយឈ្មោះមួយទៀតថា ឈូងសមុទ្រ Tonkin នៅភាគពាយព្យនៃសមុទ្រចិនខាងត្បូង អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងលើ Guangxi និងខេត្តក្បែរៗនោះដូចជា Hainan និង Guangdong។ CCTV បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងត្រូវគេរំពឹងថា នឹងបន្តនៅទូទាំងតំបន់ភាគខាងត្បូងនៃប្រទេសចិន រហូតដល់ថ្ងៃពុធសប្តាហ៍នេះ ដោយ Guangxi, Guangdong, Hainan និង Fujian ត្រូវបានព្យាករថា នឹងទទួលរងភ្លៀងធ្លាក់ជោគជាំ។

គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ ចិនបានសម្រេចពន្យារពេលការបាញ់បង្ហោះបេសកកម្មអវកាស Chang'e-7 មិនមានផ្ទុកមនុស្ស ដែលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅអំឡុងថ្ងៃចន្ទនេះ ចេញពីទីតាំងបាញ់បង្ហោះអវកាស Wenchang ក្នុងខេត្ត Hainan ដោយនិយាយថា លក្ខខណ្ឌសម្រាប់ការបាញ់បង្ហោះ មិនទាន់អំណោយផល។ វិទ្យាស្ថានជាតិស្រាវជ្រាវតារាសាស្ត្រនៃប្រទេសថៃ ដែលមានឧបករណ៍វិទ្យាសាស្ត្រ ត្រូវបានបញ្ជូនតាមបេសកកម្មខាងលើ បានឱ្យដឹងថា ការពន្យារពេលនេះ គឺបណ្តាលមកពីព្យុះទីហ្វុង៕