មេបញ្ជាការកងទ័ពប៉ាគីស្ថានជួបសន្ទនាជាមួយ លោក ដូណាល់ ត្រាំ មុនដំណើរទស្សនកិច្ចទៅកាន់អ៉ីរ៉ង់ (Video inside)

24-08-2026 19:42

(អ៉ីស្លាម៉ាបាដ)៖ មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មុនពេលដែលលោកធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់ នៅថ្ងៃចន្ទនេះ ដោយក្នុងនោះសហរដ្ឋអាមេរិកបានស្នើឱ្យប៉ាគីស្ថានជួយសម្របសម្រួលនាំយកអ៉ីរ៉ង់ត្រឡប់មករកតុចរចាវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Munir ទៅកាន់ប្រទេសអ៉ីរ៉ង់ គឺដើម្បីជួយកាត់បន្ថយ «វិបត្តិឱនភាពទំនុកចិត្ត» រវាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ព្រមទាំងពិភាក្សាអំពីបញ្ហាសន្តិសុខតំបន់ រួមទាំងការវាយប្រហាររបស់ក្រុមហ៊ូទីលើប្រទេសអារ៉ាប៊ីសាអូឌីត។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលលោក ត្រាំ បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរលើប្រទេសណាដែលជួយជ្រោមជ្រែងអ៉ីរ៉ង់។

គួរបញ្ជាក់ថា ប៉ាគីស្ថានធ្លាប់បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នកាលពីខែមិថុនា ប៉ុន្តែកិច្ចព្រមព្រៀងនោះបានជាប់គាំងវិញ បន្ទាប់ពីការប្រយុទ្ធគ្នារវាងភាគីទាំងពីរបានផ្ទុះឡើងសារជាថ្មី៕