* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហរដ្ឋអាមេរិកពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៉ីរ៉ង់ តេហេរ៉ង់គំរាមសងសឹកវិញ (Video inside)

25-08-2026 08:50

(គែរ)៖ អ៉ីរ៉ង់បានគំរាមសងសឹកទៅនឹងការពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលសហរដ្ឋអាមេរិកអះអាងថានឹងខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់អ៉ីរ៉ង់ ជាមួយការបង្ហាញក្ដីសង្ឃឹមថាដៃគូពាណិជ្ជកម្មធំៗរបស់អ៉ីរ៉ង់នឹងប្រឆាំងជំទាស់ទៅនឹងយុទ្ធនាការដាក់សម្ពាធរបស់វ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការគំរាមរបស់អ៉ីរ៉ង់កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent កាលពីថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ បានប្រកាសពីការពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងតេហេរ៉ង់ ជាមួយការព្រមានថាប្រទេសណាមួយដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់អាចនឹងប្រឈមមុខ​នឹងការដកចេញពីប្រព័ន្ធហិរញ្ញវត្ថុផ្អែកលើលុយដុល្លាររបស់សហរដ្ឋអាមេរិក។ លោក Bessent មិនបានបញ្ជាក់ចំៗឈ្មោះនៃប្រទេសអាចនឹងត្រូវបានកំណត់ជាគោលដៅ ឬក៏បង្ហើបឱ្យដឹងថាការដាក់ពិន័យនឹងត្រូវចូលជាធរមាននៅពេលណានោះទេ ដោយគ្រាន់តែនិយាយថាលោកចង់ផ្ដល់ពេលវេលាឱ្យពួកគេអនុវត្តតាម ការដាក់ទណ្ឌកម្មថ្មីប្រឆាំងអ៉ីរ៉ង់។

ជាមួយគ្នានោះដែរ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើគោលដៅចំនួន៦០ មានទាំងបុគ្គល ក្រុមហ៊ុន និងកប៉ាល់ ប៉ុន្តែបញ្ជីឈ្មោះទាំងនោះមិនមានបញ្ចូលឈ្មោះស្ថាប័នហិរញ្ញវត្ថុចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៉ីរ៉ង់នោះទេ។ អ៉ីរ៉ង់វិញបានគំរាមចាត់វិធានការសងសឹកមានទាំងជម្រើសយោធា និងការកាត់បន្ថយបន្ថែមទៀតនូវការនាំចេញចេញពីតំបន់ឈូងសមុទ្រ ជាការឆ្លើយតបទៅនឹងការពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចសំណាក់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៉ីរ៉ង់ លោក Ali Madanizadeh ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាចិន ឬរុស្ស៉ី នឹងមិនទទួលយកចំណាត់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទេ ហើយព្យាករថាបណ្ដាប្រទេសដទៃនឹងប្រឆាំងតបតផងដែរ៕