ចិន មានបំណងដាក់បញ្ចូលរថយន្តគ្មានមនុស្សបើក ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក (Video inside)

25-08-2026 16:10

(ប៉េកាំង)៖ ប្រទេសចិន បានស្នើឱ្យបន្ថែមជំពូកដាច់ដោយឡែកមួយ ស្តីពីយានយន្តស្វ័យប្រវត្តិ (autonomous vehicles) ឬរថយន្តគ្មានមនុស្សបើក ទៅក្នុងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានរដ្ឋចិន Xinhua នាថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។

សេចក្តីព្រាងវិសោធនកម្ម ដែលត្រូវបានដាក់ជូនស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់ប្រទេសចិន ដើម្បីពិនិត្យជំហានដំបូង បានកំណត់និយមន័យនៃការបើកបរដោយស្វ័យប្រវត្តិ និងមុខងារជំនួយដល់អ្នកបើកបរ ព្រមទាំងមានបញ្ជាក់យ៉ាងច្បាស់អំពីទំនួលខុសត្រូវ។

យោងតាមសេចក្តីព្រាងនេះ ក្រុមហ៊ុនផលិត ឬក្រុមហ៊ុននាំចូល អាចជាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ រាល់ការបំពានច្បាប់ចរាចរណ៍ណាមួយ ដែលកើតឡើងពេលដែលរថយន្តកំពុងដំណើរការ ក្នុងរបៀបបើកបរដោយស្វ័យប្រវត្តិ ខណៈរថយន្តដែលបើកបរដោយមនុស្សផ្ទាល់ ឬប្រើប្រាស់ត្រឹមតែមុខងារជំនួយការបើកបរ នឹងនៅតែត្រូវគោរពតាមច្បាប់ចរាចរណ៍ដែលមានស្រាប់៕