* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតីស៉ីរី អបអរសាទរការដកប្រទេសខ្លួនចេញពីបញ្ជីភេរវកម្មរបស់អាមេរិក ដើម្បីបើកផ្លូវស្តារសេដ្ឋកិច្ចឡើងវិញ

25-08-2026 21:40

(ដាម៉ាស់)៖ ប្រធានាធិបតីស៉ីរី លោក Ahmed Al-Sharaa នៅថ្ងៃអង្គារនេះ បានសម្តែងការអបអរសាទរចំពោះការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការដកប្រទេសស៉ីរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម ដែលនេះជាការបោះជំហានដ៏សំខាន់ក្នុងការបន្ធូរបន្ថយទណ្ឌកម្ម ដើម្បីជំរុញការកសាង និងស្តារប្រទេសឡើងវិញក្រោយសង្គ្រាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងសុន្ទរកថាមួយ លោក Sharaa បានគូសបញ្ជាក់ដូច្នេះថា «ថ្ងៃនេះ ប្រទេសស៉ីរីបានលុបលាងនូវស្នាមប្រឡាក់ដ៏ខ្មៅងងឹត និងបានបិទបញ្ចប់ទំព័រប្រវត្តិសាស្ត្រដ៏ឈឺចាប់ ដើម្បីឈានទៅរកមាគ៌ានៃការអភិវឌ្ឍ ការកសាង និងការស្តារប្រទេសឡើងវិញ»។ លោកប្រធានាធិបតីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងបណ្តាប្រទេសជាមិត្តទាំងអស់ដែលបានឈរនៅក្បែរ និងគាំទ្រដល់ស៉ីរី។

ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន គឺជាការលុបចោលនូវការចាត់ថ្នាក់ដែលមានអាយុកាលរាប់ទសវត្សរ៍ ភ្ជាប់ដោយការរឹតបន្តឹងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានចាត់ទុកថាជាការបោះជំហានឆ្ពោះទៅរកភាពកក់ក្តៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដួលរលំនៃរបបដឹកនាំរបស់លោក បាសា អាល់អាសាដ (Bashar Assad) កាលពីឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបញ្ជាក់ថានេះជាវិធានការមួយដែល «នឹងជួយជំរុញការវិនិយោគបន្ថែមនៅក្នុងប្រទេសស៉ីរី ដើម្បីលើកកម្ពស់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច»។

គួរបញ្ជាក់ថា ក្រសួងរតនាគារអាមេរិកក៏បានសង្កត់ធ្ងន់ផងដែរថា ការដកចេញនូវការរឹតបន្តឹងលើប្រទេសស៉ីរី មិនបានផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិកក្នុងការប្រឆាំងនឹងអំពើភេរវកម្មសកល និងការប្តេជ្ញាចិត្តក្នុងការនាំយកជនបង្កអាក្រក់នៅស៉ីរីមកទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ៕