* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឥណ្ឌូណេស៉ី ម៉ាឡេស៉ី សិង្ហបុរី បញ្ជាក់ជាថ្មីនូវការប្តេជ្ញារក្សាសុវត្ថិភាព និងបើកចំហរច្រកសមុទ្រម៉ាឡាកា និងច្រកសមុទ្រសិង្ហបុរី (Video inside)

26-08-2026 11:07

(សិង្ហបុរី)៖ ប្រទេសឥណ្ឌូណេស៉ី ម៉ាឡេស៉ី និងសិង្ហបុរី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធានាថា ច្រកសមុទ្រម៉ាឡាកា និងច្រកសមុទ្រសិង្ហបុរី នៅតែមានលក្ខណៈសេរី បើកចំហ និងមានសុវត្ថិភាព សម្រាប់ចរាចរណ៍ដឹកជញ្ជូនតាមផ្លូវសមុទ្រអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦។

ច្រកសមុទ្រម៉ាឡាកា និងច្រកសមុទ្រសិង្ហបុរី គឺជាផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់មួយរបស់ពិភពលោក ដោយរួមចំណែក ១ភាគ៤ នៃការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្ររបស់ពិភពលោក និងផ្គត់ផ្គង់ប្រេង ក៏ដូចឧស្ម័នជិត ១ភាគ៣សម្រាប់ពិភពលោក។ យោងតាមសេចក្តីថ្លែងការណ៍ នៅឯពិធីបើកវេទិកាស្ដីពីកិច្ចសហប្រតិបត្តិការលើកទី១៧ ក្នុងប្រទេសសិង្ហបុរី ឥណ្ឌូណេស៉ី ម៉ាឡេស៉ី និងសិង្ហបុរី បានបញ្ជាក់ជាថ្មីថា នាវាមានសិទ្ធិធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនានា ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) និងច្បាប់អន្តរជាតិ។

ប្រទេសទាំង៣ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍ ហើយបានលើកឡើងថា ប្រទេសដែលប្រើប្រាស់ច្រកសមុទ្រទាំងនោះ អង្គការអន្តរជាតិ វិស័យឧស្សាហកម្មដែនសមុទ្រ និងភាគីពាក់ព័ន្ធផ្សេងទៀត សុទ្ធតែមានតួនាទីរក្សាសុវត្ថិភាពការធ្វើនាវាចរណ៍ និងការពារបរិស្ថានសមុទ្រ៕