ប្រេងឆៅធ្លាក់ថ្លៃប្រហែល ២ភាគរយ ជុំវិញការពិភាក្សាបើកច្រកសមុទ្រ Hormuz រវាងអ៉ីរ៉ង់ និងអូម៉ង់ (Video inside)

26-08-2026 11:42

(Reuters)៖ តម្លៃប្រេងបានធ្លាក់ចុះប្រហែល ២ភាគរយនៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ដែលជាការបន្តធ្លាក់ចុះពីវគ្គជួញដូរមុន បន្ទាប់ពីមានក្តីសង្ឃឹមថ្មីថា ច្រកសមុទ្រ Hormuz អាចនឹងបើកដំណើរការ ក្រោយអ៉ីរ៉ង់ប្រកាសចាប់ផ្តើមការចរចាឡើងវិញ ជាមួយប្រទេសជិតខាងគឺអូម៉ង់ ពាក់ព័ន្ធការគ្រប់គ្រងផ្លូវទឹកដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent បានធ្លាក់ថ្លៃ ១,៧៨ដុល្លារ ឬ ២ភាគរយមកនៅត្រឹម ៨៦,៨០ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate ធ្លាក់ថ្លៃ ១,៤៩ដុល្លារ ឬ ១.៨ភាគរយ មកនៅត្រឹម ៨០,៨៧ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងគោលទាំងពីរប្រភេទនេះ បានធ្លាក់ចុះជាង ៣ភាគរយ កាលពីថ្ងៃអង្គារ។

អ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុ Fujitomi Securities លោក Mitsuru Muraishi បាននិយាយថា ទីផ្សារនៅតែបន្តប្រតិកម្មនឹងស្ថានការណ៍ ជុំវិញដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយក្តីសង្ឃឹមថានឹងមានវឌ្ឍនភាពពីកិច្ចចរចារវាងអ៉ីរ៉ង់ និងអូម៉ង់ បានជំរុញឱ្យមានការលក់ចេញ។ លោកបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់អំពីទស្សនវិស័យនាពេលខាងមុខ បានជំរុញឱ្យមានការទិញចូលក្នុងតម្លៃទាប ដែលនឹងកាត់បន្ថយការធ្លាក់ចុះបន្ថែមទៀត ហើយតម្លៃទំនងជានឹងបន្តប្រែប្រួលក្នុងកម្រិតមួយថេរមួយរយៈពេលសិន៕