* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ នឹងទៅចូលរួមកិច្ចប្រជុំមេដឹកនាំក្រុមប្រទេសកោះប៉ាស៉ីហ្វិក ក្រោយត្រូវចិនរារាំងកាលពីឆ្នាំមុន (Video inside)

26-08-2026 14:31

(តៃប៉ិ)៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ នឹងចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំបណ្តាប្រទេសដីកោះនៅតំបន់ប៉ាស៊ីហ្វិក ដែលនឹងធ្វើឡើងនៅប្រទេស Palau នាសប្តាហ៍ក្រោយ។ ទីក្រុងតៃប៉ិបានចេញសេចក្តីប្រកាសបែបនេះ នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីការតវ៉ារបស់ចិន បានធ្វើឱ្យតៃវ៉ាន់ជួបការរារាំងមិនឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា រដ្ឋមន្ត្រីការបរទេស លោក Lin Chia-lung នឹងចាកចេញទៅកាន់ប្រទេស Palau នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មុនការបើកកិច្ចប្រជុំ Pacific Islands Forum Leaders Meeting ដែលនឹងចាប់ផ្តើម នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ហើយបញ្ចប់នៅថ្ងៃទី ៤ ខែកញ្ញា។ Palau គឺជាប្រទេសមួយ ក្នុងចំណោមដៃគូការទូត ដែលនៅសល់ចំនួន១២ របស់តៃវ៉ាន់ រួមជាមួយប្រទេសកោះប៉ាស៊ីហ្វិក២ទៀត គឺ Tuvalu និង Marshall Islands។

ក្រសួងបាននិយាយថា លោក Lin នឹងដឹកនាំគណៈប្រតិភូមួយ ដែលរួមមានតំណាងមកពីវិស័យថាមពល បច្ចេកវិទ្យា ស្បៀងអាហារ សំណង់ និងកសិកម្ម។ សេចក្តីថ្លែងការណ៍បាននិយាយថា លោករដ្ឋមន្ត្រីនឹងជួបជាមួយ «សម្ព័ន្ធមិត្តប៉ាស៊ីហ្វិករបស់តៃវ៉ាន់ និងប្រទេសជាមិត្តផ្សេងទៀត ដើម្បីពិភាក្សាអំពីការពង្រឹងភាពជាដៃគូរបស់តៃវ៉ាន់ ជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក និងរួមគ្នារក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

សមាជិកនៃ Pacific Islands Forum រួមមានប្រទេស Nauru, Kiribati និង Solomon Islands បានប្តូរការទទួលស្គាល់ផ្នែកការទូតពីតៃវ៉ាន់ទៅចិន ចាប់តាំងពីឆ្នាំ២០១៩។ ចិនចាត់ទុក តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយប្រឆាំងដាច់ខាតចំពោះការចូលរួមរបស់តៃវ៉ាន់ក្នុងអង្គការអន្តរជាតិ និងការធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលប្រទេសដទៃ។

Solomon Islands ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកាលពីឆ្នាំមុន បានរារាំងតៃវ៉ាន់មិនឱ្យចូលរួមនៅពេលនោះ។ ជាលទ្ធផល ប្រទេសខាងក្រៅទាំងអស់ ត្រូវបានដកការអញ្ជើញឱ្យចូលរួម ទោះបីក្រុមប្រទេសដីកោះទាំងនេះ ពឹងផ្អែកយ៉ាងខ្លាំលើជំនួយ និងការវិនិយោគពីបរទេសក៏ដោយ៕