* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្វ៉ីសគ្រោងបោះឆ្នោតប្រជាមតិ លើការរឹតបន្តឹងគោលនយោបាយអព្យាក្រឹត ដែលបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយ NATO (Video inside)

26-08-2026 16:06

(ZURICH)៖ នាខែកញ្ញាខាងមុខ ប្រជាពលរដ្ឋស្វ៉ីស នឹងសម្រេចចិត្តតាមការបោះឆ្នោតប្រជាមតិ ថាតើត្រូវអនុម័តគោលនយោបាយអព្យាក្រឹត ដែលមានលក្ខណៈតឹងរ៉ឹងជាងមុនដែរឬយ៉ាងណា ខណៈគោលនយោបាយបែបនេះ នឹងរារាំងប្រទេសពួកគេមិនឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬសហការជាមួយអង្គការណាតូ (NATO)។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦។

ផ្ទាំងផ្សព្វផ្សាយដែលមានរូបសត្វព្រាបតំណាងឱ្យសន្តិភាព និងអំពាវនាវឱ្យអ្នកបោះឆ្នោតបដិសេធសង្គ្រាម បានលេចឡើងនៅទូទាំងប្រទេសស្វ៉ីស។ យុទ្ធនាការនេះទទួលបានការគាំទ្រពីវិមានក្រឹមឡាំង ប៉ុន្តែបង្កឱ្យមានក្តីបារម្ភថា វាអាចធ្វើឱ្យស្វ៉ីសនៅឯកោពីប្រទេសជិតខាងអឺរ៉ុប។ លោក Fabio Wasserfallen ដែលជាអ្នកជំនាញខាងស្ទង់មតិ បានឱ្យដឹងថា អ្នកបោះឆ្នោតអាចនឹងបដិសេធ ដោយការស្ទង់មតិថ្មីបង្ហាញថា ៦២ភាគរយប្រឆាំង ៣៦ភាគរយគាំទ្រ។

ឋានៈជាប្រទេសអព្យាក្រឹត ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាំងពីឆ្នាំ១៨១៥ និងជាផ្នែកមួយនៃរដ្ឋធម្មនុញ្ញរបស់ស្វ៉ីស តាំងពីឆ្នាំ១៨៤៨ បានជួយឱ្យប្រទេសនេះគេចផុតពីសង្គ្រាមលោកទាំងពីរ។ ប៉ុន្តែឋានៈនេះកំពុងប្រឈមការគំរាមកំហែង បន្ទាប់ពីស្វ៉ីស សម្រេចចិត្តដាក់ទណ្ឌកម្មលើរុស្ស៉ី ជុំវិញការឈ្លានពានអ៊ុយក្រែននៅឆ្នាំ២០២២។ នេះបើតាមការលើកឡើងរបស់ លោក Christoph Blocher ដែលជាអ្នកនយោបាយជើងចាស់ និងជាអ្នកគាំទ្រគណបក្សប្រជាជនស្វ៉ីស (SVP) មាននិន្នាការស្តាំនិយម ហើយគាំទ្រយុទ្ធនាការធ្វើប្រជាមតិ។

គួរបញ្ជាក់ថា លក្ខខណ្ឌអព្យាក្រឹតភាពរបស់ប្រទេសស្វ៉ីស មិនត្រូវបានចែងជាក់លាក់នៅក្នុងរដ្ឋធម្មនុញ្ញទេ។ វិសាលភាព នៃអព្យាក្រឹតភាពនេះ ត្រូវបានកំណត់ដោយអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩០៧ ដែលចែងថា ប្រទេសអព្យាក្រឹត មិនត្រូវអនុញ្ញាតឱ្យមានការប្រើប្រាស់ទឹកដីរបស់ខ្លួន សម្រាប់គោលបំណងយោធាឡើយ ហើយត្រូវរក្សាគោលជំហរមិនលំអៀង រវាងភាគីដែលកំពុងធ្វើសង្គ្រាម៕