* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បទវិភាគ៖ «ពណ៌បៃតង​» នៅវាលខ្សាច់មូយូសហាក់ដូច​ជា​ប្រភពទឹក​ សម្រាប់​ស្រោចស្រពដើម​ឈើ​ចំណងមិត្តភាព​រវាង​ចិននិង​អាមេរិក

26-08-2026 17:07

(ប៉េកាំង)៖ យប់​ថ្ងៃទី២៣ ខែ​សីហា នៅ​ព្រលានយន្តហោះ​អន្តរជាតិ Ejin Horo នៅក្រុង Ordos ​នៃ​ភូមិ​ភាគ​ស្វយ័តម៉ុងហ្គោលីក្នុង លោក Ronald Sakolsky ជាមិត្តភក្តិជនជាតិអាមេរិកម្នាក់​ ដែល​បាន​ធ្វើដំណើរដ៏វែងឆ្ងាយមកកាន់​ប្រទេស​ចិន​បានឱបក្រសោបលោកស្រី Yin Yuzhen ដែល​ជាវីរនារីចិនក្នុងការ​បង្ការនិងគ្រប់គ្រងរហោឋាន​កម្ម​។ ជំនួប​ម្តងទៀត​ដែល​រំលង​អស់​រយៈ​ពេល​ជាង​២០ឆ្នាំ​ ត្រូវបានផ្សព្វផ្សាយតៗគ្នាជាបន្តបន្ទាប់​ លើបណ្តាញ​ទំនាក់​ទំនង​សង្គម។ អ្នក​ប្រើប្រាស់​បណ្តាញអ៊ីនធឺណិតនៃ​ប្រទេស​ចិននិង​អាមេរិក​ បាន​នាំគ្នា​​ Comment​ ក្នុង​បណ្តាញទំនាក់ទំនងសង្គម​ថា “នេះគឺជាសេចក្តីស្រឡាញ់ និងការដឹងគុណរវាង​គ្នា​និង​គ្នា” “ពិភពលោក​ត្រូវ​ការ​រឿង​រ៉ាវ​ស្តីពី​កិច្ចសហប្រតិបតិ្តការ​មនុស្ស​ជាតិ​និង​ការរួម​គ្នា​បង្កើត​ភាព​ល្អបវរបែប​នេះ​​កាន់តែច្រើន​” ។ល។

កាលពីឆ្នាំ​១៩៩៩ លោក Ronald Sakolsky គ្រូបង្រៀនជនជាតិអាមេរិកដែលកំពុង​ប​ង្រៀ​ន​នៅប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងរ៉ាវរបស់លោកស្រី ​Yin Yu​zhen ​ដែល​ធ្វើ​ការ​តស៊ូ​នៅ​តំបន់វាលខ្សាច់មូយូស​ ដើម្បី​បង្ការនិងគ្រប់គ្រងរហោ​ឋាន​កម្ម​និង​ដាំ​ដើមឈើបង្កើត​ព្រៃ ដូច្នេះ​ លោក​បាន​រៃអង្គាសប្រាក់​ចំនួន​ ៥ពាន់ដុល្លារ​អាមេរិក​ដើម្បី​ជួយ​លោក​ស្រី​ Yin Yuzhen។ បច្ចុប្បន្ន​នេះ កូន​ឈើ​ដែល​​បាន​ទិញ​ដោយប្រាក់​រៃអង្គាស​នេះ ​បាន​ដុះ​លូតលាស់​ទៅ​ជា​ដើមឈើ​ធំៗ​ចំនួន​ជាង​៥ម៉ឺន​ដើម ។ នៅ​​ខែ​ឧសភាឆ្នាំ​នេះ លោកស្រី​​ Yin Yu​zhen បានស្វែង​រក​​មិត្តភ័ក្តិ​អាមេរិកម្នាក់នេះ​តាម​រយៈប្រព័ន្ធ​វីដេអូ​ក្នុង​បណ្តាញ​អ៊ីនធឺណិត​ ទី​បំផុត​ លោក​ស្រីបាន​រក​ឃើញ​​មិត្តភ័ក្តិ​អាមេរិក ដែល​បាត់ទំនាក់ទំនង​​ជា​យូរ​មក​ហើយ​ ។ ចំណង​មិត្តភាព​ដែល​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ​ បាន​ក្លាយ​ជាការ​ឆ្លុះ​បញ្ចាំង​ដ៏រស់​រវើក​​ នៃ​ការ​ប្រាស្រ័យទាក់ទងនៃ​សង្គម​ស៊ីវិល​​ដ៏​មេត្រីភាព​រវាង​​ចិននិង​​អាមេរិក។

សព្វថ្ងៃនេះ ការ​ប្រាស្រ័យទាក់ទង​ដ៏មេត្រីភាព​រវាង​ប្រជាជនចិននិងអាមេរិក បាន​និង​កំពុង​មានស​ភាពកាន់តែឡើង​កម្តៅ។ នៅដើមឆ្នាំ២០២៥ អ្នកប្រើប្រាស់អ៊ីនធឺណិតអាមេ​រិក​ជា​ច្រើ​ន ​បាន​ចុះឈ្មោះ​និង​ប្រើ​ប្រាស់កម្មវិធី Rednote​ ដើម្បី​ធ្វើ​កា​រផ្លាស់ប្តូរ​យ៉ាង​សកម្ម​ជា​មួយ​អ្នកប្រើប្រាស់អ៊ីនធឺណិត​ចិន ។ នៅខែឧសភាឆ្នាំនេះ គំនិតផ្តួចផ្តើមស្តីពី ​"ការ​អញ្ជើញ​យុវ​ជន​និង​ក្មេងជំទង់អាមេរិកចំនួន៥ម៉ឺន​នាក់ មកកាន់ប្រទេសចិនក្នុង​រយៈពេល​៥ឆ្នាំ ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរនិងសិក្សា " បានសម្រេច​គោលដៅមុនពេល​កំណត់​ពីរឆ្នាំកន្លះ ។ នៅក្នុង​បណ្តា​ញទំនាក់ទំនង​សង្គមនៅបរទេស ពាក្យពេចន៍ពេញនិយមដូចជា "ការធ្វើទេសចរណ៍​នៅ​ប្រទេសចិន" និង "ការក្លាយជាជនជាតិចិន" ជា​ដើម ​បានឈរនៅលំដាប់​កំពូលនៃ​តា​រាង​ពាក្យ​ពេចន៍ពេញ​និយម​ជា​ញឹកញាប់​។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla​ អាមេរិក​បានណែនាំ​ជា​ច្រើន​លើក​ឱ្យ​ជនជាតិអាមេរិក "ទៅទស្សនា​និង​ស្វែង​យល់​ពី​ប្រ​ទេស​ចិន"។

មូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-អាមេរិកត្រូវបាន​ស្រោចស្រពដោយប្រជាជន។ ការឱប​ក្រ​សោប​រវាងលោកស្រី​ Yin Yuzhen និងលោក Ronald Sakolsky បន្ទាប់​ពី​រំលងអស់​រយៈ​ពេល​ជាង២០ឆ្នាំ បានបំពេញ​បន្ថែម​ភាពកក់ក្តៅទៅក្នុងទំនាក់ទំនងរវាង​ចិននិង​អាមេរិក។ ការ​ពិត​ជាក់ស្តែង​បាន​បង្ហាញជាថ្មីម្តងទៀតថា ជា​និច្ចកាល ការផ្លាស់ប្តូររវាងប្រជាជននិង​ប្រ​ជា​ជន និង​ការ​ប្រាស្រ័យទាក់ទង​នៃ​សង្គម​ស៊ីវិល​ តែង​តែ​ជា​ប្រភព​ទឹក​សម្រាប់​​ស្រោច​ស្រព ​ចំណ​ង​មិត្តភាព​រវាង​ចិននិង​អាមេរិក។ មេត្រីភាព​និង​កិច្ចសហប្រតិបត្តិការ​រវាងចិន​និង​សហ​រដ្ឋ​អាមេរិក គឺជាគោលបំណងរបស់មនុស្សជាទូទៅ ។ នៅ​ខែមេសាឆ្នាំនេះ​ មជ្ឈមណ្ឌល​ស្រាវ​ជ្រាវPewរបស់​អាមេរិក​ បាន​ចេញផ្សាយ​ការស្ទង់មតិមួយច្បាប់​ ដែល​បាន​បង្ហាញថា ចំនួន​ជនជាតិអាមេរិក ដែលមានទស្សនៈវិជ្ជមានចំពោះប្រទេសចិន បានកើនឡើង​ "ស្ទើរតែ​ទ្វេ​ដង" ក្នុងរយៈពេលបីឆ្នាំចុង​ក្រោយ​នេះ។

រឿងរ៉ាវ​ដ៏​មេត្រីភាព​រវាង​ចិន​​និង​អាមេរិក​គឺ​សរសេដោយ​ប្រជាជន​។ នៅថ្ងៃទី ២៤ ខែ​សី​ហា លោក​ Ronald Sakolsky និង​លោកស្រី​ Yin Yuzhen បាន​រួម​គ្នា​វិល​ត្រឡប់​ទៅ​តំបន់​វាល​ខ្សាច់​មូយូសវិញ ហើយ​បាន​ដាំ​ដើមឈើបីដើម ដែលជានិមិត្តរូបនៃចំណង​មិត្តភាព។ អ្វី​ដែល​ពួកគេ​បាន​ដាំ​មិនត្រឹមតែជា​ដើមឈើប៉ុណ្ណោះទេ ប៉ុន្តែគឺ​ជា​ចំណង​មិត្តភាពដែលបាន​ឆ្លង​កាត់​ព្រំដែននិងពេលវេលាទៀតផង។ អ្នក​ផង​ទាំង​ពួង​រំពឹង​ទុក​ថា ប្រជាជនចិន​និង​អា​មេ​រិក​នឹង​បន្ត​​សរសេររឿងរ៉ាវមិត្តភាពកាន់តែច្រើន​ឡើងៗ​ ក្នុ​ងន័យ​ធ្វើ​ឱ្យ​ប្រភពទឹក​នៃចំណង​មិត្ត​ភាពរវាងសង្គម​ស៊ីវិល​ចិននិងអាមេរិក បន្តពូ​ន​ជ្រំនិងបង្កើត​អនាគត ដើម្បី​ធ្វើ​ឱ្យព្រៃ​ឈើ​នៃ​ចំណងមិត្តភាពចិននិង​អាមេរិក ​រីកស្កឹមស្កៃ និង​រីកចម្រើន​៕

វិទ្យុមិត្តភាពកម្ពុជាចិន