* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទារកទើបនឹងកើតយ៉ាងហោច ១៤នាក់ ស្លាប់ក្នុងហេតុការណ៍ឆាបឆេះមន្ទីរពេទ្យរដ្ឋមួយកន្លែង នៅរដ្ឋធានីអ៉ីស្លាម៉ាបាដ

26-08-2026 19:32

(អ៉ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានឱ្យដឹងថា ទារកទើបនឹងកើតយ៉ាងហោចណាស់ ១៤នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះមន្ទីរពេទ្យរដ្ឋដ៏ធំមួយកន្លែង ស្ថិតក្នុងរដ្ឋធានីអ៉ីស្លាម៉ាបាដ នៅព្រឹកថ្ងៃពុធនេះ ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា មូលហេតុបណ្តាលមកពីការផ្ទុះម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ថែទាំទារក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អគ្គិភ័យបានឆាបឆេះឡើងនៅវេលាម៉ោងប្រមាណ ៧៖០០ ព្រឹក នៅជាន់ទីបីនៃអគារសុខភាពមាតា និងទារក ក្នុងវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រប៉ាគីស្ថាន (PIMS)។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ទូរទស្សន៍ថា «អគ្គិភ័យបានផ្ទុះឡើងបន្ទាប់ពីមានការផ្ទុះម៉ាស៊ីនត្រជាក់មួយគ្រឿង» ដោយសារធាតុអុកស៊ីសែនយ៉ាងច្រើននៅក្នុងបន្ទប់ បានធ្វើឱ្យអណ្តាតភ្លើងឆាបឆេះរាលដាលយ៉ាងលឿន។ បើតាមប្រភពព័ត៌មាន នៅពេលកើតហេតុមានទារកទើបនឹងកើតចំនួន ១៦នាក់នៅក្នុងបន្ទប់នោះ ដោយមានទារកតែម្នាក់គត់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កជាការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ ដោយឪពុកម្តាយមួយចំនួនបានចោទប្រកាន់ថា គ្មានវត្តមានគ្រូពេទ្យ ឬគិលានុបដ្ឋាយិកានៅក្នុងបន្ទប់នោះឡើយនៅពេលភ្លើងចាប់ផ្តើមឆេះ ហើយអគារនេះគ្មានប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងច្រកចេញសង្គ្រោះបន្ទាន់ត្រឹមត្រូវនោះទេ។ ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីសុខាភិបាលបានច្រានចោលការចោទប្រកាន់ពីអវត្តមានរបស់បុគ្គលិកពេទ្យ។

ជាការឆ្លើយតបជាបន្ទាន់ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានបញ្ជាឱ្យផ្អាកមុខតំណែងរដ្ឋលេខាធិការក្រសួងសុខាភិបាលភ្លាមៗ និងបានបញ្ជាឱ្យបើកការស៊ើបអង្កេតជាបន្ទាន់លើសោកនាដកម្មនេះ។

គួរបញ្ជាក់ថា នេះគឺជាគ្រោះអគ្គិភ័យនៅតាមមន្ទីរពេទ្យដ៏សាហាវបំផុតមួយនៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលប្រព័ន្ធសុខាភិបាលសាធារណៈរបស់រដ្ឋតែងតែរងការរិះគន់ពីកង្វះខាតធនធាន និងការគ្រប់គ្រងខ្សោយ៕