រុស្ស៉ី អះអាងថាមនុស្ស ៩នាក់ស្លាប់ ក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើរថយន្តក្រុងមួយគ្រឿង នៅតំបន់ Luhansk (Video inside)

26-08-2026 23:04

(មូស្គូ)៖ អភិបាលតំបន់ Luhansk តែងតាំងដោយរុស្ស៉ី លោក Leonid Pasechnik បានឱ្យដឹងថាមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិត នៅពេលដែលការវាយប្រហារមួយរបស់អ៊ុយក្រែន បានធ្លាក់ចំរថយន្តក្រុងមួយគ្រឿង នៅក្នុងផ្នែកគ្រប់គ្រងដោយរុស្ស៉ីនៃតំបន់ Luhansk ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦។

លោក Pasechnik បានបញ្ជាក់ថារថយន្តក្រុងដឹកអ្នកដំណើរខាងលើកំពុងធ្វើដំណើរពីទីក្រុង Lysychansk ឆ្ពោះទៅកាន់ទីក្រុង Kadiivka នៅពេលដែលការវាយប្រហារបានកើតឡើង ប៉ុន្តែលោកមិនទាន់បានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកាលៈទេសៈជាក់លាក់នៃការវាយប្រហារនេះនៅឡើយទេ៕