Reuters៖ ស្នូរផ្ទុះលាន់់់់ឮក្នុងរដ្ឋធានីកៀវ របស់អ៊ុយក្រែន (Video inside)

27-08-2026 14:01

(កៀវ)៖ សាក្សីម្នាក់របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា គេបានឮសូរសំឡេងផ្ទុះក្នុងទីក្រុងកៀវ ដែលជារដ្ឋធានីរបស់អ៊ុយក្រែន ពេលដែលរុស្ស៉ីវាយប្រហារអ៊ុយក្រែនដោយប្រើដ្រូន និងមីស៉ីល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា (ម៉ោងក្នុងតំបន់)។

អាជ្ញាធរក្រុងកៀវ ដែលបានចេញការព្រមានអំពីការវាយប្រហារដោយដ្រូន បានប្រកាសតាមបណ្តាញតេឡេក្រាម ថាមានបំណែកធ្លាក់ចូលក្នុងទីធ្លាអគារលំនៅដ្ឋាន ហើយកំពុងត្រួតពិនិត្យដើម្បីបញ្ជាក់ពីទំហំខូចខាត។ ចំណែកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញការជូនដំណឹងដោយឡែកមួយ អំពីការវាយប្រហារដោយមីស៉ីលផ្លោងសម្រាប់ទីក្រុងកៀវ។

ក្រុមមន្ត្រីបានឱ្យដឹងថា នៅទីក្រុង Kryvyi Rih ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដែក និងរ៉ែ ភាគកណ្តាលប្រទេសអ៊ុយក្រែន និងជាស្រុកកំណើតលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី មនុស្សពីរនាក់បានរងរបួស ពេលដែលមីស៉ីលធ្លាក់ចំទីតាំងឧស្សាហកម្មមួយកន្លែង ហើយមនុស្ស ៣នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ នៅទីក្រុង Zaporizhzhia៕