* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រេងឆៅបន្តធ្លាក់ថ្លៃ ចំពោះមុខក្តីរំពឹងទុកលើកិច្ចចរចានៅមជ្ឈិមបូព៌ា (Video inside)

27-08-2026 16:20

(Reuters)៖ មកដល់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា តម្លៃប្រេងបានធ្លាក់ចុះជាង ១ដុល្លារទៀត ដោយសារមានការរំពឹងទុកថា កិច្ចចរចារវាងអ៉ីរ៉ង់ និងកាតា អាចឈានទៅដល់ការបើកច្រកសមុទ្រ Hormuz ហើយកាត់បន្ថយផលរំខានចំពោះការផ្គត់ផ្គង់ ដែលបណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទេ Brent ៨៦,៧៧ដុល្លារក្នុងមួយបារ៉ែល ដែលជាការធ្លាក់ចុះសម្រាប់ថ្ងៃទី ៤ជាប់ៗគ្នា។ ចំណែកប្រេងឆៅអាមេរិក West Texas Intermediate ក៏បានធ្លាក់ចុះមកនៅត្រឹម ៨១,១០ដុល្លារក្នុងមួយបារ៉ែល ដែលជាការធ្លាក់ចុះសម្រាប់ថ្ងៃទី ៥ជាប់ៗគ្នា។

អ៉ីរ៉ង់ និងអូម៉ង់ កំពុងធ្វើការដើម្បីបញ្ចប់សេចក្តីលម្អិតនៃកិច្ចព្រមព្រៀងមួយ ស្តីពីការគ្រប់គ្រងច្រកសមុទ្រ Hormuz។ លោក Daniel Hynes អ្នកវិភាគផ្នែកទីផ្សារ បានលើកឡើងថា តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិច ខណៈដែលលទ្ធភាពនៃការបើកឡើងវិញ នូវច្រកសមុទ្រ Hormuz មានសញ្ញាវិជ្ជមានចំពេលដែលមានការចរចាកំពុងបន្ត ប៉ុន្តែក្តីបារម្ភអំពីការខ្វះខាតប្រេងក្នុងទីផ្សារគឺនៅមាន៕