* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រុស្ស៊ីថាអាចវាយប្រហារគោលដៅយោធារបស់ព្រីតថេន ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អ៊ុយក្រែន ដែលប្រើមីស៉ីលរបស់ទីក្រុងឡុងដ៍ (Video inside)

27-08-2026 16:57

(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ថា រុស្ស៊ីអាចវាយប្រហារគោលដៅយោធារបស់ព្រីតថេន (ចក្រភពអង់គ្លេស) ទាំងនៅក្នុងនិងនៅក្រៅប្រទេសអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ី ដែលបានប្រើប្រាស់មីស៊ីលរបស់ទីក្រុងឡុងដ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកស្រី Zakharova បានអំពាវនាវឱ្យចក្រភពអង់គ្លេស ដកថយនូវអ្វីដែលលោកស្រីហៅថា ជំហរអរិភាពរបស់ទីក្រុងឡុងដ៍ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដោយលោកស្រីបានព្រមានថា គោលជំហរនេះអាចធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ និងឈានទៅដល់កម្រិតថ្មីមួយទាំងស្រុង។ ក្នុងសន្និសីទសារព័ត៌មានដដែលនៅទីក្រុងមូស្គូ លោកស្រី Zakharova បាននិយាយថា ព្រីតថេននិងបារាំងកំពុងប្រឡែងលេងជាមួយភ្លើង តាមរយៈការផ្គត់ផ្គង់បច្ចេកវិទ្យាមីស៊ីលដ៏សំខាន់ឱ្យទៅអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ព្រីតថេនបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យទីក្រុងកៀវ ទទួលបានបច្ចេកវិទ្យាសម្ងាត់ ដើម្បីចាប់ផ្តើមផលិតដោយខ្លួនឯង នូវមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ Storm Shadow ដែលអាចវាយប្រហារគោលដៅនៅជ្រៅក្នុងទឹកដីរុស្ស៊ី។ កន្លងមក បារាំងបានយល់ព្រមរួចស្រេចហើយ ក្នុងការផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យា សម្រាប់ផលិតមីស៊ីលអឺរ៉ុបមួយនេះ៕