* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការរញ្ជួយដីកម្រិត ៤,៣រ៉ិចទ័រ កើតឡើងក្នុងប្រទេសឡាវ ក្បែរភាគខាងជើងប្រទេសថៃ (Video inside)

27-08-2026 17:27

(បាងកក)៖ ការរញ្ជូយដីកម្រិត ៤,៣រ៉ិចទ័របានកើតឡើងនៅក្នុងប្រទេសឡាវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ដោយចំណុចកណ្ដាលនៃរញ្ជួយដីនេះស្ថិតនៅចម្ងាយ ២៨៣គីឡូម៉ែត្រពីភាគឦសានស្រុក Chiang Khong ខេត្ត Chiang Rai ប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Star។

តាមនាយកដ្ឋានឧតុនិយមថៃ ការរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ២៖២១នាទីរំលងអធ្រាត្រ និងមានជម្រៅទៅក្នុងដី ១០គីឡូម៉ែត្រ។ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះនោះទេ។

នាយករដ្ឋានឧតុនិយមថៃក៏បានណែនាំផងដែរឱ្យប្រជាជនរស់នៅក្បែរតំបន់កើតមានគ្រោះរញ្ជួយដីតាមដានព័ត៌មានផ្លូវការពីអាជ្ញាធរ ស្របពេល អាជ្ញាធរបន្តតាមដានស្ថានការណ៍៕