បទវិភាគ៖​ បង្កើតជា​វេទកាបើកទូលាយ ​ចែករំលែក​សមិទ្ធផលវៃឆ្លាត៖ ​ឧស្សា​ហកម្មមនុស្សយន្ត​របស់​ចិន​ផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់រូប​យ៉ាងប្រាកដ​ប្រជា

27-08-2026 17:51

(ប៉េកាំង)៖ "ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបង្ហាញពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស ​នៃ​វិស័យ​មនុស្សយន្ត​ទំ​នើ​ប​ៗរបស់​ចិន" ​។ល។ ​ទាក់​ទង​នឹង​ការប្រកួតកីឡាមនុស្សយន្ត​រូបរាង​មនុស្ស​ពិភព​លោក​លើក​ទីពីរ ដែល​បាន​ប្រារព្ធធ្វើ​ឡើងនៅទីក្រុងប៉េកាំង​ពី​ថ្ងៃទី ​២២ ​ដល់ថ្ងៃទី ​២៦ ​ខែ​សីហា ប្រ​ព័ន្ធ​ផ្សព្វផ្សាយ​បរទេសជាច្រើន​ដូចជា ​ទីភ្នាក់ងារសារព័ត៌មាន AP ​របស់​អាមេរិក​និង​វេប​សា​យ​កាសែត «Asahi ​Shinbun» របស់​ជប៉ុន​ជាដើម​ បានផ្តោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ​និង​ការ​វាយតម្លៃ​យ៉ាងសកម្ម​។

ក្នុងរយៈពេលប្រាំថ្ងៃកន្លង​ទៅ ​បេក្ខជន​ចំនួន​៦៦៦ក្រុម​មកពី​ប្រទេស ​១៦នៃ​​ទ្វីប​ចំនួន ​៦ ​ជា​មួយ​នឹង​មនុស្សយន្តចំនួន ​២០៥៦ ​គ្រឿង​បាន​អញ្ជើញ​ចូលរួមការប្រកួតប្រជែង​ លើ​វិញ្ញា​សា​ចំនួន ​៥១ ​ដោយ​រួម​គ្នា​បង្ហាញ​ពី​សមិទ្ធ​ផល​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យាទំនើប​ឈាន​មុខ​ នៃ​វិស័យ​មនុស្សយន្ត​រូបរាង​មនុស្ស​សកល។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ​មនុស្សយន្តរបស់ចិន​បាន​ពន្លឿន​ជំហាន​ប្រែ​ពី​ការ​សិក្សាស្រាវ​ជ្រាវ​និង​អភិវឌ្ឍ​ក្នុងបន្ទប់ពិសោធន៍​ទៅជាការប្រើ​ប្រាស់​ជាក់​ស្តែង​ទ្រង់ទ្រាយធំ​ដែលបាន​បំពេញ​បន្ថែម​នូវ​កម្លាំង​ចលករ​ថ្មី​សម្រាប់​ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ​។ ​ទិន្ន​ន័យ​បាន​បង្ហាញថា ​ចាប់​តាំង​ពី​ឆ្នាំ​២០២៦មក ​ទំហំនាំចេញមនុស្សយន្តរបស់ចិន​បាន​ពង្រីក​ជា​បន្ត​បន្ទាប់ ​ខណៈពេល​​រចនា​សម្ព័ន្ធ ​នៃ​ប្រភេទ​ផលិតផល​បន្ត​ត្រូវ​កែ​លម្អ​ផងដែរ ​។ ​នៅ​ឆមា​ស​ទី​មួយ​ឆ្នាំ​នេះ ​ការ​នាំ​ចេញ​មនុស្សយន្តបោសសម្អាត​និង​មនុស្សយន្ត បែបជីវសាស្ត្រឆ្លាតវៃ​មាន​ចំនួន​១៨០,៩​ពាន់​លានយាន់ប្រាក់ចិន ​ហើយមនុស្សយន្តឧស្សាហកម្ម​ ត្រូវបាន​លក់​ទៅ​កាន់​ប្រ​ទេស​និង​តំបន់​ចំនួន ​១៤១ ​។

ហេតុអ្វីបានជា​មនុស្សយន្ត​រូបរាង​មនុស្ស​របស់ចិន​ទទួលបាន​ការអភិវឌ្ឍ​យ៉ាងឆាប់​រហ័ស ​? ​អ្នកវិភាគបានលើកឡើងថា ​នេះគឺជា​លទ្ធផល​នៃកត្តាមួយ​ចំនួន ​ដូចជា ការ​​បង្កើន​ការ​គាំទ្រខាងគោលនយោបាយ ​ប្រព័ន្ធឧស្សាហកម្មដ៏​ពេញ​លេញ ​សមត្ថ​ភាព​ផលិតកម្ម​ដ៏​ខ្លាំង​ក្លា ​ឧត្តមភាព​ខាង​ថ្លៃដើម​យ៉ាងលេចធ្លោ ​និង​សេណារីយ៉ូកម្មវិធី​ដ៏​សម្បូរ​បែប​របស់ចិន​ជា​ដើម ​។ ​គោលការណ៍សំខាន់​ នៃ​ផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំ​ទី ​១៥ ​បាន​ដាក់​បញ្ចូល​ភាព​វៃ​ឆ្លាតដែលមានរូបរាងដូចមនុស្ស​ទៅក្នុង​រចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ​ដ៏​សំខាន់​ នៃ​ឧស្សា​ហ​កម្ម​នៅពេលអនាគត​របស់​ប្រទេសជាតិ ​ដែលបាន​បំពេញបន្ថែម​នូវ​កម្លាំ ង​ចលករ​កាន់​តែ​ច្រើ​ន​សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម​មនុស្សយន្ត​របស់ចិន។

បើនិយាយ​ចំពោះប្រទេសចិន ​ការ​ប្រារព្ធធ្វើ​ការប្រកួតកីឡា​មនុស្សយន្ត​រូបរាង​មនុស្ស​ពិភព​លោក ​វា​មិនត្រឹមតែ​បាន​ធ្វើឱ្យមនុស្សយន្ត "រត់កាន់តែ​លឿន ​លោតកាន់តែខ្ពស់​ និង​មាន​ភាពប្រើប្រាស់ជាក់ស្តែងកាន់តែខ្លាំងក្លា"​ ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំង​បាន​បង្កើត​ជា ​វេទិកា​សម្រាប់​ជំរុញ​ភាព​បើកទូលាយ​ និង​កិច្ចសហប្រតិបត្តិការ ​សំដៅ​ជំរុញ​ការ​រីក​ចម្រើន​ខាង​បច្ចេកវិទ្យា​និងការអភិវឌ្ឍ​នៃ​ឧស្សាហកម្ម​មនុស្សយន្ត​សកល​ផងដែរ​។

ផ្កាមួយទងរីកតែឯងមិនមែននិទាឃរដូវទេ ​ផ្កាគ្រប់ប្រភេទរីកស្គុសស្គាយជាមួយគ្នា​ទើប​ជា​និទាឃរដូវ​ពេញសួនច្បារ ​។ ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ឆ្លងតាមរយៈ​ការ​រៀបចំធ្វើ​ព្រឹត្តិ​ការ​ណ៍​អន្តរជាតិ​មួយចំនួន ​ដូចជា ​កិច្ចប្រជុំបញ្ញាសិប្បនិម្មិតពិភពលោក ​កិច្ចប្រជុំ​មនុស្សយន្ត​ពិភព​លោក​និង​ការប្រកួតកីឡាមនុស្សយន្ត​រូបរាង​មនុស្ស​ពិភព​លោក​ជាដើម ​ប្រទេសចិន​បាន​បង្កើត​ជា​ស្ពាន ​សម្រាប់​ពិភពលោក​ទាំងមូល​ក្នុង​ការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា​និង​តភ្ជាប់​ផលិត​កម្ម​និង​តម្រូវការ​ ដើម្បី​ពន្លឿន​ការដាក់ឱ្យប្រើប្រាស់​នៃ​បច្ចេកវិទ្យា ​។ ​ព្រមពេល​ជា​មួ​យ​គ្នា​នេះ ​ប្រទេសចិន​ខំ​ប្រឹង​ផ្តួចផ្តើមឱ្យ​​ជំរុញការបើកទូលាយ​និង​កិច្ចសហ​ប្រតិបត្តិ​ការ​ផ្នែក​ប្រ​ភព​ធនធាន​បច្ចេកវិទ្យា ​ផ្តល់​កម្មវិធីម៉ូដែលធំបែបបើកទូលាយ​ដែល​មាន​ថ្លៃ​ដើម​ទាប​ដល់​ពិភព​លោក​ដោយស្វ័យម្ចាស់ការ​ ដែល​បាន​ជំរុញ​ការអភិវឌ្ឍ​នៃ​ប្រទេស​សកល​ខាង​ត្បូង​។

ការប្រកួតប្រជែងឆ្លាតវៃសម្រាប់អនាគត៖ខណៈពេល​ដែល​ទិដ្ឋភាព​នៃ ​"មនុស្សយន្ត​​រួម​រស់​ជាមួយមនុស្សជាតិ ក្នុង​នាម​ជា​គិ​លា​នុប​ដ្ឋាយិកា​និង​អ្នកបម្រើ"​បាននិងកំពុង​ត្រូវបាន​ស​ម្រេ​ច​ជា​បន្តបន្ទាប់​ ពិភពលោកបានមើលឃើញកាន់តែច្បាស់ថា ​តក្កវិជ្ជា​នៃ​ការច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេកវិទ្យា​របស់ប្រទេសចិន ​គឺជាការបើកទូលាយនិងកិច្ចសហប្រតិបតិ្តការ ​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់គ្នាទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ​ជាប់រហូតមក ​ដែល​បាន​ជំរុញ​ឱ្យ​បច្ចេក​វិទ្យា​ឆ្ពោះ​ទៅ​រក ​ភាពវិជ្ជមាន​ដើម្បី​ធ្វើ​​ឱ្យ​សមិទ្ធផល​ជា​ផ្លែផ្កា​នៃ​ការអភិវឌ្ឍបច្ចេកវិទ្យា​ផ្តល់​ផល​ប្រយោជន៍​ដល់ ​មនុស្សគ្រប់រូប​យ៉ាងប្រាកដ​ប្រជា​៕

វិទ្យុមិត្តភាពកម្ពុជាចិន​