* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានាធិបតីអ៉ីរ៉ង់៖ ទីក្រុងតេហេរ៉ង់ ត្រៀមខ្លួនបង្កើតកិច្ចព្រមព្រៀងសន្តិសុខរួមជាមួយប្រទេសជិតខាង (Video inside)

27-08-2026 20:00

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ពីការត្រៀមខ្លួនជាស្រេចរបស់ប្រទេសលោក ក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិសុខរួមជាមួយបណ្ដាប្រទេសជិតខាង ដោយគូសបញ្ជាក់ថា នេះ «មិនមែនចេញពីជំហរនៃភាពទន់ខ្សោយនោះទេ ប៉ុន្តែគឺផ្អែកលើបទពិសោធសង្គ្រាមរបស់ខ្លួនផ្ទាល់»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua។

ថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិស្ដីពីការរួបរួមឥស្លាម លើកទី៤០ នៅរដ្ឋធានីតេហេរ៉ង់ លោក Pezeshkian បានស្នើឱ្យបណ្ដាប្រទេសកាន់សាសនាឥស្លាម ចុះសន្ធិសញ្ញាសន្តិសុខមិនឈ្លានពានគ្នា គោរពបូរណភាពទឹកដី និងជៀសវាងការអនុញ្ញាតឱ្យប្រើប្រាស់ដែនដី ឬដែនអាកាសរបស់ខ្លួនដើម្បីវាយប្រហាររដ្ឋឥស្លាមដទៃទៀត ព្រមទាំងបានអំពាវនាវឱ្យសហការគ្នាក្នុងការគ្រប់គ្រងសន្តិសុខតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ និងថាមពលស្អាត។

គួរបញ្ជាក់ថា សន្និសីទអន្តរជាតិស្ដីពីការរួបរួមឥស្លាម លើកទី៤០ នេះ បានចាប់ផ្ដើមដំណើរការកាលពីថ្ងៃព្រហស្បតិ៍ និងគ្រោងបន្តរហូតដល់ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ៕