* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សេតវិមាន៖ គ្មានការចរចាណាមួយជាមួយអ៉ីរ៉ង់នោះទេ ខណៈជម្រើសទាំងអស់នៅតែស្ថិតលើតុ (Video inside)

27-08-2026 21:59

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក និងប្រទេសអ៉ីរ៉ង់ បច្ចុប្បន្នមិនមានកិច្ចចរចាណាមួយដើម្បីបញ្ចប់សង្គ្រាមនោះឡើយ ដោយសារទីក្រុងវ៉ាស៊ីនតោនកំពុងផ្តោតលើការដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ ប៉ុន្តែគ្រប់ជម្រើសទាំងអស់នៅតែ «ស្ថិតលើតុ» ដដែល។ នេះបើតាមការចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោកស្រី Leavitt បានគូសបញ្ជាក់ដូច្នេះថា «គោលដៅលេខមួយរបស់លោកប្រធានាធិបតី ត្រាំ គឺដើម្បីធានាថា អ៉ីរ៉ង់មិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ដូច្នេះ យើងបានបើកប្រតិបត្តិការ Operation Epic Fury ដើម្បីកម្ទេចយោធារបស់ពួកគេ ហើយឥឡូវនេះ យើងមានប្រតិបត្តិការ Operation Economic Outcast ដើម្បីបំផ្លាញសេដ្ឋកិច្ចរបស់ពួកគេ»។

លោកស្រីអ្នកនាំពាក្យបានសង្កត់ធ្ងន់បន្ថែមថា «គ្មានការចរចាណាមួយកំពុងកើតឡើងនៅពេលនេះទេ ហើយស្ថានភាពនេះនឹងបន្តរហូតទាល់តែលោកប្រធានាធិបតីយល់ឃើញថា ពួកគេចូលមករកតុចរចាប្រកបដោយអត្ថន័យ។ យើងមិនទាន់ឃើញរឿងនោះកើតឡើងនៅឡើយទេ។ ជាការពិតណាស់ លោកប្រធានាធិបតីនៅតែរក្សាគ្រប់ជម្រើសទាំងអស់នៅលើតុ ហើយការបិទខ្ទប់ផ្លូវទឹកដោយកងទ័ពជើងទឹកក៏នៅតែបន្តមានប្រសិទ្ធភាពដដែល»។

គួរបញ្ជាក់ថា ស្របពេលដែលរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានព្រមានប្រទេសដទៃទៀតឱ្យកាត់ផ្តាច់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយអ៉ីរ៉ង់ ឬប្រឈមនឹងទណ្ឌកម្ម នាយករដ្ឋមន្ត្រីកាតាបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារកិច្ចចរចាការទូតឡើងវិញ បន្ទាប់ពីអ៉ីរ៉ង់បានចាត់ទុកការបង្កើនសម្ពាធរបស់អាមេរិកថាជា «សង្គ្រាមសេដ្ឋកិច្ចទ្រង់ទ្រាយធំ»៕