* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

UPDATE: អ្នកស្លាប់ក្នុងមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ទីបេ កើនដល់ជិត ៤០០នាក់ ខណៈ១៤០០នាក់បាត់ខ្លួន (Video inside)

28-08-2026 09:02

(BIDUR, នេប៉ាល់)​៖ ក្រុមអ្នកជួយសង្រ្គោះត្រូវដើរកាត់ល្បាប់ភក់ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីតាមស្វែងរកមនុស្សច្រើនជាង ១៤០០នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់កើតឡើងភ្លាមៗ និងបំណាក់ដីបានលេបត្របាក់យកភូមិជាច្រើននៅឯតំបន់ព្រំដែន នេប៉ាល់ និងទីបេ ខណៈចំនួនអ្នកស្លាប់កើនដល់ជិត ៤០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក (USGS) មហន្តរាយទឹកជំនន់ខាងលើកើតឡើងដោយសារតែការបាក់រលំផ្ទាំងទឹកកក ក្នុងបរិបទដែលការប្រែប្រួលអាកាសធាតុ បាន និងកំពុងធ្វើឱ្យផ្ទាំងទឹកកករលាយនៅជុំវិញពិភពលោក ដោយបង្កើនហានិភ័យបង្កជាគ្រោះទឹកជំនន់ភ្លាមៗ និងការបាក់ផ្ទាំងទឹកកក។ ព្រមពេលជាមួយគ្នា ក្រុមអ្នកជំនាញបានព្រមានហានិភ័យនៃគ្រោះទឹកជំនន់អាចកើតឡើងទៀត ក្រោយសោកនាកម្មនៅតំបន់ព្រំដែននេប៉ាល់ និងទីបេ។

ប៉ូលិសនេប៉ាល់បានឱ្យដឹងថាគិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពួកគេបានរកឃើញសាកសពមនុស្ស ៣៨៩នាក់។ អាជ្ញាធរនេប៉ាល់ក៏បានឱ្យដឹងដែរថាមនុស្ស ៩១០នាក់ផ្សេងទៀត ក្នុងនោះមានភ្ញៀវទេសចរបរទេស ៥១៧នាក់ បានដាច់ការទាក់ទង។

ដោយឡែក នៅឯប្រទេសចិនឯណោះវិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាមហន្តរាយទឹកជំនន់ និងល្បាប់ភក់ នៅឯទីក្រុង Gyirong Port ក្នុងតំបន់ទីបេ បានសម្លាប់មនុស្ស ៣នាក់ និង៥៥៨នាក់ ក្នុងនោះមានជនបរទេស២៦០នាក់បានបាត់ខ្លួន។ បើតាមអាជ្ញាចិន ពលរដ្ឋចិន១០០នាក់ក៏បានបាត់ខ្លួនផងដែរបានបាត់ខ្លួន ក្នុងគ្រោះមហន្តរាយទឹកជំនន់នៅនេប៉ាល់៕