* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ ទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ​ទឹកដី NATO ឡើយ (Video inside)

28-08-2026 09:29

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ បានទទូចថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនបើកការវាយប្រហារលើទឹកដី NATO នោះទេ ដែលនេះជាការនិយាយសម្រាលស្ថានការណ៍ បន្ទាប់ពីមានរបាយការណ៍ថាទីក្រុងវ៉ាស៊ីនតោនបានព្រមានទីក្រុងមូស្គូកុំឱ្យវាយប្រហារលើរដ្ឋជាសមាជិកណាមួយរបស់បក្សសម្ព័ន្ធយោធាមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងជាការឆ្លើយតបទៅនឹងការសាកសួរថាតើលោក ពូទីន បានយល់ព្រមថានឹងមិនវាយប្រហារលើទឹកដី NATO ដែរឬក៏យ៉ាងណា? លោក ត្រាំ បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានដូច្នេះថា «ខ្ញុំមានកិច្ចសន្ទនាដ៏ល្អជាមួយលោក (លោក ពូទីន)។ លោកនឹងមិនវាយប្រហារលើទឹកដី NATO នោះទេ»។

គួរបញ្ជាក់ថា ក្នុងសប្ដាហ៍នេះ កាសែតអាមេរិក Wall Street Journal និងទូរទស្សន៍ CBS News បានរាយការណ៍ថានាយក CIA លោក Ratcliffe បានព្យាយាមបញ្ចុះបញ្ចូល និងព្រមានកុំឱ្យរុស្ស៉ីបើកការវាយប្រហារលើរដ្ឋជាសមាជិកណាមួយរបស់ NATO ក្រោយចារកម្មអាមេរិកបានវាយតម្លៃថាទីក្រុងមូស្គូអាចនឹងព្យាយាមធ្វើតេស្ដលើសាមគ្គីភាព និងការប្ដេជ្ញាចិត្តរបស់ NATO តាមរយៈការវាយប្រហារទ្រង់ទ្រាយតូចលើរដ្ឋជាសមាជិក NATO។ តាម Wall Street Journal លោក ពូទីន អាចនឹងធ្វើតេស្ដ NATO​ ជាមួយ ការវាយប្រហារទ្រង់ទ្រាយតូច នៅប៉ុន្មានខែ ឬឆ្នាំខាងមុខ។

ក៏ប៉ុន្តែ វិមានក្រឹមឡាំង បានច្រានចោលសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយចាត់ទុកថាវាជាព័ត៌មានបំភិតបំភ័យ ក្រោយដំំណើរទស្សនកិច្ចរបស់នាយក CIA ទៅកាន់ទីក្រុងមូស្គូ៕