* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គុយបា ត្រៀមបើកបវេសនកាលឆ្នាំសិក្សា២០២៧ ទោះជាកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ (Video inside)

28-08-2026 11:19

(ឡាហាវ៉ាន)៖ ប្រទេសគុយបា នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី នាសប្តាហ៍ក្រោយ ទៅតាមការគ្រោងទុក ទោះបីកំពុងជួបប្រទះវិបត្តិធ្ងន់ធ្ងរ ដែលបានជះឥទ្ធិពលដល់វិស័យដឹកជញ្ជូន ការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងបណ្តាលឱ្យចំនួនគ្រូបង្រៀនថយចុះ និងកង្វះខាតសម្ភារចាំបាច់នានា ដូចជាឯកសណ្ឋានសិស្សក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។

តាមរដ្ឋមន្ត្រីក្រសួងអប់រំគុយបា កុមារ និងយុវវ័យជិត ១,៤លាននាក់ នឹងចូលកងវិញនៅដើមខែកញ្ញា។ លោកស្រី Naima Trujillo គូសបញ្ជាក់ថា «អ្នកធ្វើការក្នុងវិស័យអប់រំគុយបា ដឹងច្បាស់អំពីផលប៉ះពាល់ធ្ងន់ធ្ងរចំពោះជីវភាពរស់នៅដែលទាំងអស់គ្នាជួបប្រទះ ដូច្នេះបវេសនកាលថ្មីនេះនឹងក្លាយជាឆ្នាំសិក្សាមួយ ដែលជម្នះការលំបាកធំដែលយើងអាចធ្វើបាន»។

អស់រយៈពេលជាយូរមកហើយ ដែលគុយបាចាត់ទុកថាប្រព័ន្ធអប់រំរបស់រដ្ឋដែលផ្តល់ជូនដោយឥតគិតថ្លៃ និងសម្រាប់ប្រជាជនទូទៅ គឺជាសមិទ្ធផលដ៏ធំបំផុតមួយរបស់ខ្លួន។ ប៉ុន្តែភាពខ្វះខាតធ្ងន់ធ្ងរ ដែលកាន់តែខ្លាំងក្លាឡើងដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ធ្វើឱ្យមនុស្សជាច្រើនចោទសួរអំពីលទ្ធភាពក្នុងការបន្តអនុវត្តប្រព័ន្ធអប់រំនេះ។

ស្ថានភាពនៃវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ចាប់តាំងពីខែមិថុនា នៅពេលដែលសិស្សានុសិស្ស ត្រូវបានអនុញ្ញាតឱ្យសម្រាកមុនពេលកំណត់ សម្រាប់វិស្សមកាលរដូវក្តៅ ដោយសារតែបញ្ហាប្រព័ន្ធដឹកជញ្ជូន បញ្ហាអគ្គិសនី ដែលបង្កឡើងដោយការរឹតបន្តឹងវិធានការដាក់ទណ្ឌកម្ម ពីសំណាក់រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

តាំងពីពេលនោះមក ទីក្រុងវ៉ាស៉ីនតោនបានដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើមន្ត្រីគុយបាច្រើនរូប ដោយចោទប្រកាន់ពួកគេថា បានធ្វើសកម្មភាពប្រឆាំងសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើនសម្ពាធលើមេដឹកនាំកុម្មុយនីស្តគុយបា។ ទីក្រុងឡាហាវ៉ានអះអាងថា សហរដ្ឋអាមេរិកកំពុងព្យាយាមបំផ្លាញសេដ្ឋកិច្ចរបស់ខ្លួន និងរារាំងមិនឱ្យខ្លួនផ្តល់សេវាកម្មចាំបាច់នានា៕