* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ រឹតបន្តឹងការអនុញ្ញាតឱ្យនិស្សិតបរទេសធ្វើកម្មសិក្សា នៅសហរដ្ឋអាមេរិក (Video inside)

28-08-2026 13:41

(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញសេចក្តីណែនាំផ្លូវការមួយទៅកាន់សាកលវិទ្យាល័យនានា ដែលសំដៅរឹតបន្តឹងការផ្តល់ការអនុញ្ញាតឱ្យនិស្សិតអន្តរជាតិធ្វើកម្មសិក្សា។ ទន្ទឹមគ្នានោះ រដ្ឋាភិបាលអាមេរិក ក៏បានព្រមានផងដែរថា សាកលវិទ្យាល័យដែលមិនអនុវត្តតាមបទប្បញ្ញត្តិ អាចបាត់បង់ការទទួលស្គាល់ ដែលអនុញ្ញាតឱ្យពួកគេទទួលចុះឈ្មោះនិស្សិតបរទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។

សេចក្តីណែនាំខាងលើ ដែលចុះកាលបរិច្ឆេទថ្ងៃទី២៤ ខែសីហា បាននិយាយថា កម្មវិធីគ្រប់គ្រងនិស្សិត និងអ្នកផ្លាស់ប្តូរកាសិក្សារបរទេស (SEVP) ដែលស្ថិតក្រោមទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) បានកត់សម្គាល់ឃើញ ការកើនឡើងគួរឱ្យបារម្ភ នៃការអនុញ្ញាតការចុះធ្វើកម្មសិក្សាបែប CPT ដែលហាក់ដូចជាបានបំពានលើ លក្ខខណ្ឌនៃបទប្បញ្ញត្តិរបស់ SEVP។ បទប្បញ្ញត្តិទាំងនោះ អនុញ្ញាតឱ្យនិស្សិតបរទេសទទួលបាន CPT តែក្នុងករណីដែលការចុះហាត់ការងារជាក់ស្តែងនោះ ជាផ្នែកសំខាន់នៃកម្មវិធីសិក្សាដែលបានកំណត់រួចស្រាប់ប៉ុណ្ណោះ។ សេចក្តីណែនាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការមិនអនុវត្តតាមបទប្បញ្ញត្តិរបស់ SEVP អាចបណ្តាលឱ្យគ្រឹះស្ថានអប់រំបាត់បង់ការទទួលស្គាល់ សិទ្ធិចុះឈ្មោះនិស្សិតបរទេសឱ្យចូលសិក្សា»។

ដោយសារវិធានការថ្មីខាងលើ សាលាមួយចំនួន រួមមានទាំងសាកលវិទ្យាល័យ University of California, Los Angeles (UCLA) និង University of California, Berkeley បានផ្អាកជាបណ្តោះអាសន្ន នូវការដាក់ពាក្យសុំការអនុញ្ញាតចុះធ្វើកម្មសិក្សាមួយចំនួន សម្រាប់និស្សិតអន្តរជាតិ។

គួរបញ្ជាក់ថា ចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីឆ្នាំ២០២៥ លោក ត្រាំ បានគំរាមបើកការស៉ើបអង្កេត និងកាត់បន្ថយការផ្តល់មូលនិធិ ចំពោះសាកលវិទ្យាល័យជាច្រើន ជុំវិញបញ្ហាផ្សេងៗ ដូចជា ការធ្វើបាតុកម្មគាំទ្រប៉ាឡេស្ទីន ប្រឆាំងនឹងការវាយប្រហាររបស់អ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅឯតំបន់ហ្គាហ្សា ព្រមទាំង ជុំវិញកម្មវិធីលើកកម្ពស់ភាពចម្រុះ DEI, កម្មវិធីពាក់ព័ន្ធនឹងអាកាសធាតុ ក៏ដូចជាគោលនយោបាយពាក់ព័ន្ធនឹងអ្នកប្តូរភេទ។ ក្រុមអ្នកការពារសិទ្ធិមនុស្ស បានចេញមុខបង្ហាញក្តីព្រួយបារម្ភ អំពីសេរីភាពបញ្ចេញមតិ សេរីភាពនៃការសិក្សា និងសិទ្ធិទទួលបានដំណើរការនីតិវិធីត្រឹមត្រូវ៕