* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ព្រះមហាក្សត្រប្រទេសន័រវែស Harald V សោយទិវង្គតនៅព្រះជន្មាយុ ៨៩ព្រះវស្សា (Video inside)

28-08-2026 14:16

(អូស្លូ)៖ ព្រះរាជវាំងនៃប្រទេសន័រវែស បានប្រកាសឱ្យដឹងថា ព្រះមហាក្សត្រន័រវែស ព្រះអង្គ Harald V ដែលជាក្សត្រគ្រងរាជ្យ​មានព្រះជន្មច្រើនជាងគេបង្អស់នៅទ្វីបអឺរ៉ុប បានយាងចូលទិវង្គតហើយ នាថ្ងៃសុក្រនេះ ក្នុងព្រះជន្មាយុ៨៩ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។

សេចក្តីប្រកាសខាងលើ បាននិយាយយ៉ាងដូច្នេះថា «ជាមួយទុក្ខក្រៀមក្រំយ៉ាងជ្រាលជ្រៅបំផុត យើងសូមប្រកាសឱ្យដឹងថា ព្រះមហាក្សត្ររបស់ពួកយើង ព្រះអង្គ Harald បានសោយទិវង្គតហើយនាថ្ងៃនេះ។ ព្រះអង្គបានយាងចូលទិវង្គតដោយស្ងប់សុខ នៅឯមន្ទីរពេទ្យ Oslo University Hospital នាថ្ងៃសុក្រ ទី២៨ ខែសីហា នាវេលាម៉ោង៦៖៣៥នាទីព្រឹក»

គួរបញ្ជាក់ថា ព្រះអង្គ Harald ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃទី១៧ ខែសីហា ហើយព្រះរាជវាំងន័រវែស បាននិយាយថា ព្រះអង្គត្រូវទទួលការព្យាបាល ពាក់ព័ន្ធបញ្ហាឆ្លងមេរោគបាក់តេរីនៅក្នុងឈាម។ ប៉ុន្តែមកដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ព្រះរាជវាំងបានផ្តល់ព័ត៌មានបន្ថែមថា ព្រះរាជសុខភាពព្រះអង្គ បានធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។ ន័រវែសគឺជាប្រទេសរាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ ខណៈព្រះអង្គ Harald បានឡើងគ្រងរាជ្យជាព្រះមហាក្សត្រ តាំងពីឆ្នាំ១៩៩១។ ក្រោយការសោយទិវង្គតនេះ ព្រះបុត្រារបស់ទ្រង់ គឺព្រះអង្គម្ចាស់ Haakon ដែលជារជ្ជទាយាទ នឹងត្រូវឡើងគ្រងរាជ្យបន្ត៕