* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អូស្រ្តាលី ផ្តល់ជំនួយ ៣,៦លានដុល្លារ ដើម្បីជួយសហគមន៍រងគ្រោះដោយគ្រោះទឹកជំនន់នេប៉ាល់-ចិន (Video inside)

28-08-2026 14:54

(ស៉ីដនី)៖ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បានឱ្យដឹងថា ប្រទេសអូស្ត្រាលីនឹងផ្តល់ជំនួយ ៣,៦លានដុល្លារ ដល់សហគមន៍រងផលប៉ះពាល់ដោយទឹកជំនន់តាមបណ្តោយព្រំដែននេប៉ាល់-ចិន ព្រមទាំងបញ្ជូនបុគ្គលិកផ្នែកកុងស៊ុលបន្ថែមទៅកាន់តំបន់នោះ ខណៈចំនួនជនជាតិអូស្ត្រាលីដែលកំពុងបាត់ខ្លួន កើនដល់ ៣៩នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។

លោកស្រី Wong បានលើឡើងក្នុងសេចក្តីថ្លែងការណ៍រួម ជាមួយរដ្ឋមន្ត្រីទទួលបន្ទុកការអភិវឌ្ឍអន្តរជាតិ លោកស្រី Anne Aly ថា «ទំហំធំធេង និងទីតាំងដាច់ស្រយាលនៃតំបន់រងផលប៉ះពាល់ នឹងជាបញ្ហាប្រឈមដ៏ធំមួយនាខាងមុខ សម្រាប់ការងារឆ្លើយតប និងស្តារឡើងវិញ»។ ថវិកា ៣,៦លានដុល្លារនឹងត្រូវបែងចែក ក្នុងកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលរបស់អូស្ត្រាលី។

អ្នកឯកទេសផ្នែកឆ្លើយតបនឹងវិបត្តិជនជាតិអូស្ត្រាលីម្នាក់ បានធ្វើដំណើរតាមយន្តហោះទៅដល់ទីក្រុងកដ្ឋមណ្ឌូ (Kathmandu) រួចហើយ ខណៈបុគ្គលិកផ្នែកមនុស្សធម៌ចំនួន ៣នាក់ នឹងចេញដំណើរទៅកាន់ទីនោះ ក្នុងរយៈពេល ៤៨ម៉ោង ដើម្បីជួយដល់បុគ្គលិកអូស្ត្រាលី ដែលកំពុងស្ថិតនៅទីនោះស្រាប់។

គួរបញ្ជាក់ថា ទឹកហូរជន់មកភ្លាមៗយ៉ាងគំហុគនៅតំបន់ព្រំដែននេប៉ាល់-ចិន បានបណ្តាលឱ្យអ្នកស្លាប់កើនដល់ជិត ៤០០នាក់ស្លាប់ ហើយច្រើនជាង ១ ០០០នាក់កំពុងបាត់ខ្លួននៅឡើយ។ ក្នុងនោះពាក់កណ្តាលគឺជាជនបរទេស៕