* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាមេរិកកំពុងចរចាជាមួយវ៉េណេស៊ុយអេឡា ជុំវិញការកាប់កាន់ភាគហ៊ុនក្នុងវិស័យប្រេង

28-08-2026 16:11

(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងស្ថិតក្នុងការចរចាជាមួយរដ្ឋាភិបាលបណ្តោះអាសន្នវ៉េណេស៊ុយអេឡា ស្តីពីអំពីការផ្តល់ឱ្យសហរដ្ឋអាមេរិកកាន់កាប់ភាគហ៊ុន នៅក្នុងធនធានប្រេងក្រោមដីដ៏ធំមហាសាល របស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក Axios កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦។

តាមសេចក្តីរាយការណ៍ខាងលើ ការចរចាគ្នានេះពាក់ព័ន្ធនឹងអណ្តូងប្រេងធំៗជាង១០កន្លែង ដែលមានធនធានប្រេងក្រោមដីសរុបចូលគ្នាប្រហែល ៩០ពាន់លានបារ៉ែល ពោលគឺស្មើប្រហែល ១ភាគ៣នៃធនធានប្រេងក្រោមដីទាំងអស់របស់ប្រទេសវ៉េណេស៊ុយអេឡា ដែលមានប្រហែល ៣០០ពាន់លានបារ៉ែល។ ដោយដកស្រង់ប្រភពពីមន្ត្រីអាមេរិកពីររូប ដែលមិនបញ្ចេញឈ្មោះ Axios បានបន្ថែមថា ជាថ្នូរនឹងការឱ្យអាមេរិកកាន់កាប់ភាគហ៊ុន ក្រុមហ៊ុនឯកជនផ្សេងៗ រួមមានទាំងក្រុមហ៊ុនអាមេរិក នឹងចូលទៅអភិវឌ្ឍអណ្តូងប្រេងទាំងនេះ ហើយវ៉េណេស៊ុយអេឡា នឹងទទួលបានចំណូលពីការលក់ប្រេងកាន់តែច្រើន។

វ៉េណេស៊ុយអេឡា មានធនធានប្រេងនៅក្រោមដីធំជាងគេបង្អស់លើពិភពលោក។ តាមសេចក្តីរាយការណ៍របស់ Axios កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យធនធានប្រេងក្រោមដី ដែលអាមេរិកចាត់ទុកជាកម្មសិទ្ធិរបស់ខ្លួន កើនឡើងជាងទ្វេដង ចំពេលមួយដែលប្រេងបម្រុងទុកជាយុទ្ធសាស្ត្ររបស់អាមេរិក កំពុងស្ថិតនៅកម្រិតទាបបំផុត គិតក្នុងរយៈពេល៤០ឆ្នាំ។

រយៈពេលប្រមាណជា៨ខែ បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្តួលរំលំនិងចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro តាមរយៈប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលមួយ ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បានព្យាយាមបើកចំហប្រទេសវ៉េណេស៊ុយអេឡា សម្រាប់ការវិនិយោគពីបរទេស ជាពិសេសក្នុងវិស័យថាមពល។ លោកស្រីកំពុងដឹកនាំវ៉េណេស៊ុយអេឡា ក្រោមសម្ពាធយ៉ាងខ្លាំងពីសំណាក់រដ្ឋបាលលោក ត្រាំ ដែលចង់គ្រប់គ្រងវិស័យប្រេង របស់ប្រទេសអាមេរិកឡាទីនមួយនេះ។

កន្លងមក រដ្ឋបាលលោក ត្រាំ បានជំរុញឱ្យក្រុមហ៊ុនអាមេរិកនាំគ្នាវិនិយោគនៅវ៉េណេស៊ុយអេឡា ប៉ុន្តែក្រុមហ៊ុនទាំងនោះ នៅតែមានភាពស្ទាក់ស្ទើរ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ ដែលចាស់ទ្រុឌទ្រោម និងប្រវត្តិនៃការដែលរដ្ឋាភិបាលនៅទីក្រុងការ៉ាកាស ធ្លាប់រឹបអូសទ្រព្យសម្បត្តិរបស់វិនិយោគិនបរទេស កាលពីអតីតកាល។

គួរបញ្ជាក់ថា Chevron ដែលជាក្រុមហ៊ុនប្រេងអាមេរិកតែមួយគត់ ដែលនៅបន្តធ្វើប្រតិបត្តិការនៅវ៉េណេស៊ុយអេឡា ក្រោយពេលលោក Maduro ត្រូវបានទម្លាក់ចេញពីអំណាច បាននិយាយកាលពីខែកក្កដាថា ខ្លួនបានបង្កើនការផលិតប្រេងឆៅប្រចាំថ្ងៃ ដល់ ២៨០ ០០០បារ៉ែល ហើយគ្រោងនឹងបង្កើនផលិតកម្មបន្ថែមដល់ ៥០ភាគរយ នៅត្រឹមចុងឆ្នាំ២០២៨៕